ចាប់ខ្លួនមេខ្លោងក្រុមជនជាតិចិនបង្ហោះវីដេអូគម្រាមដល់សន្តិសុខក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជាបានថ្លែងប្រាប់ឲ្យនៅមុននេះបន្តិចថាអាជ្ញាធរចិនពិតជាបានចាប់ខ្លួនមេខ្លោងក្រុមជនជាតិចិនបង្ហោះវីដេអូគម្រាមដល់សន្តិសុខក្នុងខេត្តព្រះសីហនុបានហើយដោយក្រុមជនជាតិចិននោះរស់នៅក្នុងប្រទេសចិនក្រោយពីប្រតិបត្តិការដ៏សកម្មរបស់ខ្លួន 

ប្រភពដដែលបន្តថាបើតាមការសាកសួរពួកក្រុមជនជាតិដែលអ្នកខ្លះមានចាក់សាក់លើខ្លួនផងនោះបានឲ្យដឹងថាការដែលថតនេះក្នុងន័យលេងសើចប៉ុណ្ណោះមិនមានបំណងរឺចេតនាអាក្រក់មកលើប្រទេសកម្ពុជានោះទេប៉ុន្តែមិនដឹងថាយ៉ាងម៉េចបានជាវីដេអូត្រូវបានគេបង្ហោះនិងចែករំលែកតៗគ្នា«ពួកគេអះអាងថាពួកគេទទួលខុសត្រូវចំពោះមុខច្បាប់»

ប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងក្រោយពីស្ថានទូតចិនប្រចាំកម្ពុជានិងអាជ្ញាធរកម្ពុជាប្រកាសបង្រ្កាបឲ្យខាងតែបានចំពោះការព្រមានដែលគំរាមកំហែងដល់សន្តិសុខនៅខេត្តព្រះសីហនុ៕