នុះខ្លាំងដៃណាស់កឺកឺ!នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនជនជាតិចិនមួយក្រុម

ជនជាតិចិនមានគ្នាប្រមាណជាង១០នាក់ បានបង្ហោះវីដេអូមួយនៅ លើបណ្ដាញសង្គម អុីនធ្វើណេត ដែលបង្កអោយមានភាពភ្ញាក់ផ្អើ លជាខ្លាំង ដោយខ្លឹមសារនៅក្នុងវីដេអូ ត្រូវបានយកមកបកប្រែជាភាសាខ្មែរ ដោយមានអត្ថន័ យទាំងស្រុងថា៖”ពួកគេមកពីខេត្ត ឆុងឆីង ចង់បង្កអសន្ដិសុខ នៅខេត្តព្រះសីហនុ។”

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងមួយនេះរួចមក លោកស្នងការនគរបាលខេត្តព្រះ សីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ឱ្យដឹងថា៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលខេត្តព្រះសី ហនុ សហការជាមួយនាយកដ្ឋានជំនាញដែលពាក់ព័ន្ធ កំពុងបើកប្រតិបត្តិការយ៉ាងក្ដៅគគុក ដើម្បីតាមស្វែងរកចាប់ខ្លួន ជនជាតិចិនមួយក្រុម ដែលបានបង្ហោះវីដេអូស្រែកគំរាមថា ពួក គេមកពីខេត្តឆុងឆីង ចង់បង្កអសន្ដិសុខ នៅខេត្តព្រះសីហនុ ។

ឯកឧត្ដម ជួន ណារិន្ទ បានបន្ថែមទៀតថា៖ លោកមិនទាន់អាចបញ្ជាក់ច្បាស់ថា ជនជាតិចិនដែលបង្ហោះវីដេអូនោះ ស្នាក់នៅ ឬក៏ធ្វើការនៅខេត្តព្រះសីហនុនោះទេ ពោលស្ថិតនៅក្រោមការស្រាវជ្រាវនៅឡើយ។ ដោយឡែកក្រោយពីវិដេអូមួយនេះត្រូវបានចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុករួចមក ភ្លាមៗនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនាយកដ្ឋានជំនាញ សហការជាមួយស្នងការដ្ឋាននគរ បា លខេត្តព្រះសីហនុ ស្រាវជ្រាវភ្លាម ហើយរកឃើញត្រូវចាត់វិធានការច្បាប់ជាបន្ទាន់ ឬត្រូវបណ្ដេញចេញពីកម្ពុជាផងដែរ ៕