រថយន្តបុក និង កិនស្លាប់២នាក់តាចៅយ៉ាងរន្ធត់ ចំណែកចៅតូចម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង  ខណៈដែលលោកតាម្នាក់ជិះម៉ូតូឌុបចៅប្រុសស្រី២នាក់ទៀតទៅលេងឪពុកម្ដាយរបស់ពួកគេនៅសង្កាត់រលួស  ព្រោះឃើញចៅនឹកឪពុកម្ដាយពួកគេពេក  លុះត្រឡប់មកវិញត្រូវបានរថយន្តហ៊ីណូ ប៉ះម៉ូតូលោកតាពីក្រោយបណ្តាលឲ្យខ្ទាតទាំងចៅ និង តា២នាក់ទៅលើដងផ្លូវត្រូវបានរថយន្តបង្កកិនស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុត និង ចៅប្រុសតូចម្នាក់ទៀតខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦និង១៥ នាទីល្ងាចថ្ងៃទី១២ខែឧសភាឆ្នាំ២០១នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្របំបែកជាបួន  ក្នុងភូមិព្រែកថ្លឹង  សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ 

សាកសពជនរងគ្រោះទី១មានឈ្មោះ ហួត សារុំ  ភេទប្រុសអាយុ៥៧ឆ្នាំមុខរបរជាកសិករស្នាក់នៅភូមិពោធិ៍កណ្ដាលឃុំជ្រោយស្លាស្រុកស្អាងខេត្តកណ្ដាលជាជីតាបានស្លាប់, ទី២ ឈ្មោះ រុំដា  ណេ ភេទស្រី  អាយុ៩ឆ្នាំ  ស្នាក់នៅជាមួយគ្នាជាចៅស្លាប់ និង ទី៣ឈ្មោះ  រុំ  សំណាង  ភេទ ប្រុសអាយុ ២ ឆ្នាំជាចៅរងរបួសស្រាល  ។  ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ សៀង រិទ្ធី  ភេទប្រុសអាយុ ៣៥ ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅភូមិចម្លត់ដៃ  ឃុំរវៀង ស្រុកសំរោងខេត្តតាកែវ 

យោងតាមប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា មុនពេលកើតហេតុចៅទាំង២ដែលរស់នៅជាមួយលោកតានៅស្រុកស្អាងខេត្តកណ្តាលបាននឹកដល់ឪពុកម្តាយរបស់ពួកគេដែលទើបតែទិញដីនៅសង្កាត់រលួសខណ្ឌដង្កោធ្វើផ្ទះស្នាក់នៅទើបគាត់ជាលោកតាបានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1X-0846 ឌុបចៅប្រុសស្រីទាំង២នាក់ចេញពីផ្ទះនៅស្រុកស្អាងខេត្តកណ្តាលដើម្បីនាំចៅទៅលេងឪពុកម្តាយរបស់ពួកគេនៅក្នុងសង្កាត់រលួសខណ្ឌដង្កោ  លុះដល់ពេលកើត ហេតុគាត់ក៏បានជិះម៉ូតូឌុបចៅទាំង២នាក់ត្រឡប់ទៅផ្ទះវិញតាមបណ្តោយផ្លូវ៥០ម៉ែត្រលុះដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកប្រសព្វជា៤លោកតាបានជិះម៉ូតូបត់ពីជើងមកកើតឆ្ពោះទៅផ្ទះវិញជិតនឹងផុតទៅហើយស្រាប់តែមានរថយន្តម៉ាកហ៊ីណូពណ៌លឿងលាយពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3A-4207 បើកបរដោយបុរសម្នាក់ក្នុងទិស ដៅពីលិចទៅកើតសង្ស័យក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបាន  បុកប៉ះពីក្រោយម៉ូតូរបស់លោកតាបណ្ដា លឲ្យដួលខ្ទាតជនរងគ្រោះជាលោកតានិងចៅស្រីទៅលើដងផ្លូវត្រូវបានរថយន្តបង្កកិនធ្លាយខួរស្លាប់យ៉ាងរន្ធត់បំផុត។ចំណែកចៅប្រុសម្នាក់ទៀតខ្ទាតចេញពីលើម៉ូតូរងរបួស ស្រាល  ។  រីឯរថយន្តបង្កបានបើករត់ចម្ងាយជិត២គីឡូដីក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់បានទាំងរថយន្ត  និងអ្នកបើក បរបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ  ដើម្បីធ្វើការសាកសួរ ។

ក្រោយកើតហេតុសាច់ញាតិរបស់ជនរងគ្រោះបានមកដល់នឹងកន្លែងកើតហេតុយំសោកបោកខ្លួនយ៉ាងខ្លាំងនៅក្នុងការ បាត់បង់ឪពុកជាទីគោរពស្រឡាញ់  និង កូនជាទីស្រឡាញ់របស់ខ្លួនជាពន់ពេក  ។  ចំណែករថយន្តបង្ករួមទាំងម៉ូតូជនរង គ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោសហការជាមួយនគរបាលជំនាញចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងរួមទាំងនាំខ្លួនអ្នកបើកបររថយន្តបង្កយកទៅរក្សាទុកនិងឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការនិងដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀតនិងធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះជាលោកតានិងចៅស្រីដែលស្លាប់ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕