លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានព្រួយបារម្មណ៍

ព្រះសីហនុ ៖ នៅវេលាល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថាក្រោយពីធ្វើការវះកាត់ដាក់រ៉ូស័រចំនួនបីកន្លែងអស់រយះពេលជិត២ម៉ោងរួចមកពេលនេះគឺការវះកាត់បានជោគជ័យ១០០ភាគរយហើយ ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា យោងតាមស្ថានភាពសុខភាពលោកនៅពេលនេះ នឹងអាចវិលត្រឡប់ទៅបំរើប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងអំណរគុណដល់សម្តេច ទ្រង់ ឯកឧត្តមលោកជំទាវនិង បងប្អូនទាំងអស់ដែលបានព្រួយបារម្មណ៍ ៕