អាសូណាស់! ចេញពីហូបការស្រវឹងជិះកង់ធ្លាក់ចូលមាត់លូថប់ដង្ហើមស្លាប់

ពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានអ្នកភូមិប្រទះឃេីញផ្កាប់មុខស្លាប់យ៉ាងអាណោចអាធម័ខណះចេញពីហូបការអ្នកភូមិហេីយជិះកង់ទៅផ្ទះវិញទាំងស្ថានភាពស្រវឹងក៏ធ្លាក់ចូលលូ ។ ហេតុការណ៍នេះកេីតឡេីងនាថ្ងៃទី១១ខែ ឧសភាឆ្នាំ២០១៩ នៅចំណុចលូព្រំប្រទល់ភូមិខ្នាចរមាសឃុំបឹងខ្នារនិងភូមិផ្ទះស្លា  ឃុំខ្នារទទឹង  ស្រុកបាកាន  ខេត្តពោធិ៍សាត់ ។ 

ជនរងគ្រោះមានឈ្មោះណុបសារ៉នភេទប្រុសអាយុ៥៨ឆ្នាំមានទីលំនៅភូមិផ្ទះស្លាឃុំខ្នារទទឹងស្រុកបាកានខេត្តពោធិ៍សាត់ 

តាមសម្ដីក្រុមគ្រួសារជនរងគ្រោះនាល្ងាចថ្ងៃកើតហេតុនិយាយថាប្តីរបស់គាត់បានមកហូបការអ្នកភូមិនៅខាងជើងផ្ទះពេលត្រឡប់មកវិញទំនងជាគាត់ស្រវឹងស្រាជោគទើបជិះកង់ធ្លាក់ផ្លូវខាងជើងផ្ទះប្រមាណ១០០ម៉ែត្រចូលមាត់លូមានទឹកបន្តិចបន្តួចបណ្តាលឲ្យថប់ថង្ហើមស្លាប់តែម្តង។

លុះព្រឹកឡើងសមត្ថកិច្ចបានទទួលព័ត៌មានបានចុះពិនិត្យនិងកោសល្យវិច្ច័យភ្លាមៗឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយជិះកង់ធ្លាក់ពីផ្លូវខ្លួនឯងពិតប្រាកដមែនក្រោយពេលកើតកម្លាំងសម្ថតកិច្ចបានប្រគល់សាកសពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី