បុករបាំងថ្មពុះចែកទ្រូងផ្លូវបោកក្បាលស្លាប់ម្នាក់ និង ម្នាក់ ទៀតរបួសស្រាល

ភ្នំពេញ ៖ យុវជនម្នាក់បានបោកក្បាលនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយស្លាប់គួរឲ្យអាណោចអធម័និងម្នាក់ទៀតដែលជិះខាងក្រោយរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន គួបផ្សំនិងស្រវឹងផង បានទៅបុករបាំងថ្ម កាលវេលា ម៉ោង៩និង៤០នាទីយប់ ថ្ងៃអង្គារ ទី៨ ខែតុលាឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ចំណុចជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ម៉ន ហេងទី ភេទប្រុស អាយុ២០ឆ្នាំ មុខរបជាងដែក ស្នាក់ នៅជំពូវ័ន្ត ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតភូមិទួលស្រឹង ឃុំព្នៅទី១ ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង។

យោងតាមសម្តីជនរងគ្រោះដែលរងរបួសស្រាលបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់ និង ជនរងគ្រោះ (សព)បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមាត់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1P-5912 ទើបតែចេញពីកម្មវិធីផឹកសុីមួយកន្លែង ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទឹសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណះមកដល់កន្លែងកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញ ទំហឹង បណ្តាលឲ្យបោកក្បាលនិងថ្មស្លាប់ ភ្លាមៗ (អ្នកបើក) និង រូបគាត់រងរបួសស្រាលដែលជិះ ពីក្រោយ។ ចំណែកម៉ូតូរងការខូចខាត បែកកាទែរម៉ាសុីនហៀរប្រេងពេញផ្លូវ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបាន វាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិកាដ្ឋានខណ្ឌពោធិ៏សែនជ័យរងចាំសាច់ញាតិមកទទួលយក ចំណែកសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕