បង្ក្រាបទីតាំងម៉ាស្សាកោសជប់លួចបម្រើសេវាផ្លូវភេទ៥កន្លែងផ្សេងគ្នា

ខេត្តកំពង់ស្ពឺ​ កម្លាំងអធិការដ្ឋាននគបាលស្រុកសំរោងទងសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្សនឹងការពារអនីតិជនចុះបង្រ្កាបទីតាំងម៉ាស្សាកោសជប់លួចបំរើសេវាផ្លូវភេទសញ្ចរកម្ម​”​ ៥គោលដៅផ្សេងគ្នានៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃសៅរ៍ទី១១  ខែឧសភាឆ្នាំ២០១៩ 

កិច្ចប្រតិបត្តិការខាងលើបានការដឹកនាំនិងសម្របសម្រួលពីលោកអ៊ូផាតព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺលោកស្រីឧត្ដមសេនីយ៍ត្រីងិនសុគន្ធាស្នងការរងទទួលយេនឌ័រហការជាមួយកំលាំងគណៈឯកភាពស្រុកសំរោងទងនិងអាជ្ញាធរភូមិឃុំយុទ្ឋនាការចុះធ្វើការឆែកឆេរទីតាំងម៉ាស្សាកោសជប់ចំនួន០៥គោលដៅរកឃើញភាពមិនប្រក្រតីក្នុងការប្រកបមុខរបរខាងលើនិងបានឃាត់ខ្លួនមនុស្សស្រីចំនួន១៥នាក់ហេីយទីតាំងទាំងអស់ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីជំនាញលោកស្រីឧត្ដមសេនីយ៍ត្រីងិនសុគន្ធាស្នងការរងទទួលយេនឌ័របានឲ្យដឹងថាការចុះបង្រ្កាបទីតាំងបេីកផ្ដល់ការប្រព្រឹត្ដ​”​សញ្ចរកម្ម​”គឺទទួលបានពាក្យបណ្ដឹងពីពលរដ្ឋល្អដែលបានប្ដឹងថាទីតាំងខាងលេីគឺកំពុងតែប្រកបមុខរបរជ្រកក្រោមស្លាកម៉ាស្សាកោសជប់ប៉ុន្តែធាតុពិតគឺបំរេីផ្លូវភេទផ្ទុយនិងច្បាប់

ជាក់ស្ដែងកំលាំចុះសហការស្រាវជ្រាវជាលទ្ឋផលទីតាំងទី០១យីហោ៩១៩មាននារីជាអ្នកបំរេីសេវាផ្លូវភេម៉ាស្សាកោសជប់៥នាក់មានបន្ទប់​ ​ឈ្មោះផនសម្ជស្សភេទស្រីអាយុ៣៣ឆ្នាំ(ម្ចាស់ហាង​)  ។

-ទីតាំងទី០២យីហោ៩៩មាននារី២នាក់(មាបន្ទប់ឈ្មោះអៀងសារឹមភេទស្រីអាយុ២៧ឆ្នាំ​(​ម្ចាស់ហាង)​

ទីតាំងទី០៣យីហោតារារះមាននារី៥នាក់(មាន៣បន្ទប់)​ ឈ្មោះគីស្រីល័ក្ខភេទស្រីអាយុ៣៨ឆ្នាំ(ម្ចាស់ហាង)

ទីតាំងទី០៤យីហោ១៦៧មាននារីនាក់(មាន២បន្ទប់ឈ្មោះចិនរុំភេទស្រីអាយុ២៨ឆ្នាំ(ម្ចាស់ហាង)​ និង ទីតាំងទី០៥យីហោ៧៧៧៧វិមានសុខមានម្ចាស់ហាង​(ប្ដីប្រពន្ធ​)គ្មាននារីនោះទេ។  វត្ថុតាងរួមមានស្រោមអនាម័យជាច្រើនប្រអប់​(មិនទាន់ប្រេីការនិងប្រេីរួចដែលទុកក្នុងធុងសំរាមជាច្រើន​)​ កែវជប់ជាច្រេីនឡូប្រេងរំអិលចំនួន១៣កញ្ចប់ ។

បច្ចុប្បន្នម្ចាស់ទីតាំងជាថៅកែហាងនិងក្រុមនារីៗប្រកបមុខរប រកោសជប់បម្រើសេវាផ្លូវភេទទាំង១៥នាក់ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរនឹងការពារអនីតិជនខេត្តកំពង់ស្ពឺដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់