វិធានការក្ដៅ! ទុកពេល១សប្តាហ៍ឲ្យម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន រុះរើបណ្តាញខ្សែកាប្លិ៍អាកាស នៅលើផ្លូវ៣ខ្សែ

ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ និង បណ្ដាញក្រុមហ៊ុនឯកជនទាំងអស់ នៅផ្លូវចំនួន៣ខ្សែ រួមមានផ្លូវលេខ១៣ លេខ១០២ និង លេខ១០៤ ត្រូវប្រញាប់រួសរាន់រៀបចំរុះរើនូវបណ្ដាញខ្សែកាប្លិ៍អាកាស ដើម្បីសម្រួលដល់ការរៀបចំ និងលើកកម្ពស់សោភណ្ឌភាព ឲ្យកាន់តែល្អស្រស់បំព្រងនៅក្នុងរាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ទៀតថា ការរុះរើបណ្ដាញខ្សែកាប្លិ៍អាកាសនៅតាមផ្លូវចំនួន៣នេះ គឺមានរយៈពេល០១សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី០៧ ខែតុលា នេះតទៅ ៕