កូនអកត្ដញ្ញូ!យកចបវាយនិងកាប់សម្លាប់ម្ដាយខ្លួនឯង

ខេត្ដកំពង់ធំ ៖  កម្លាំងនគរបាលខេត្តកំពង់ធំបានធ្វើការឃាត់ខ្លួនកូនប្រុសវាយនិងកាប់ សម្លាប់ម្តាយបង្កើតរបស់ខ្លួន ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង២និង១០នាទីរសៀល ថ្ងៃទី៧  ខែតុលា ឆ្នាំ២០១៩  នៅចំណុច ភូមិ អូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្កកំពង់ធំ ។ 

សមត្ថកិច្ចនគរបាលខេត្តកំពង់ធំបានឱ្យដឹងថា ជនបង្កឈ្មោះ សឿន យឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅទីតាំងចំណុចកើតហេតុ ត្រូវនគរបាលចាប់ខ្លួន ។ រីឯសពឈ្មោះ ក្ដុល អាង ភេទស្រី អាយុ៥៤ឆ្នាំ  ត្រូវជាម្តាយ បង្កើតរបស់ជនសង្ស័យ ។ 

បើតាមព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិ បានឱ្យដឹងថា ជនសង្ស័យដែលជាឃាតករធ្លាប់បានរស់នៅប្រទេសថៃកន្លងមកហើយបានមករស់នៅក្នុងភូមិ ប្រៀបបានដូចមនុស្សញៀនថ្នាំផងដែរ មិនមានទំនាក់ទំនងល្អនឹងអ្នកភូមិឡើយ។ នៅថ្ងៃកើតហេតុជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះ ក៏ត្រូវបានកូនបង្កើតដែលជាឃាតករ បានយកចបកាប់ដី មកវាយ  និងកាប់បណ្តាលឱ្យស្លាប់ភ្លាមតែម្តង។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញខេត្ត និងស្រុក ព្រម ទាំងកំលាំងប៉ុស្តិរដ្ឋបាល និងអាជ្ញាធរមូលដ្ឋានបានចុះដល់ កន្លែងកើតហេតុ ពិនិត្យនិងអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនបង្កដែលជាឃាតករបាន នៅកន្លែងកើតហេតុជាក់ស្តែងតែម្តង ។ 

សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុបង្កឡើង ដោយខឹងនឹងម្តាយស្តីបន្ទោសអោយ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងតាមនីតិវិធី សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕