Update : ជិះម៉ូតូទៅបុករថយន្តម៉ាកHINO ពីក្រោយបណ្ដាលឲ្យផុងលលាក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖  បុរសម្នាក់បានផុងលលាក្បាលស្លាប់ភ្លាមៗនៅ និង កន្លែងខណះជិះម៉ូតូម្នាក់មិនប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាកHINOពីក្រោយកាលពីវេលាម៉ោ១៧:២០នាទីថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៩នៅត្រង់ចំណុចផ្លូវបេតុងព្រៃស  ឋិត នៅភូមិ ព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ 

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាភាគីខាងរថយន្តម៉ាកHI NO ពាក់ស្លាកលេខភ្នំពេញ3A-0666 (តៃកុងរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ)   ឯភាគីម៉ូតូម៉ាក់ZOMER X ពណ៌ខ្មៅលាយទឹកក្រូចពាក់ស្លាកលេខកណ្តាល1V-1692 បើកបរដោយឈ្មោះលឹមសុខគាភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិដំណាក់សង្កែ ឃុំបត់ជីទីមួយ ក្រុងតាខ្មៅ ខេត្ត កណ្តាល( ស្លាប់នៅកន្លែងកើតហេតុ)

 សមត្ថកិច្ចបានឲ្យដឹងទៀតថាមុនពេលកើតហេតុរថយន្តនិង ម៉ូតូបើកបរស្របទិសគ្នាពីលិចទៅកើត ស្រាប់តែមកដ ល់កន្លែងកើតហេតុម៉ូតូបានមកបុករថយន្តពីក្រោយពេញទំ ហឹងបណ្តាលឲ្យផុងលលាក្បាលជាមួយទ្រុងរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង

ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ដោយឡែករថយន្ត និង ម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ