អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ឃាត់​រថយន្តធន់​ធំ​បេីកបរ​ល្មើស​ច្បាប់​បានចំនួន​ ២០​គ្រឿង​

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ រួមជាមួយកំលាំងចំនួន៥០នាក់​ បានចុះអនុវត្តច្បាប់ចរាចរផ្លូវគោក ដោយធ្វេីកាស្ទាក់ចាប់រថយន្ត ធុនធំដែលបើកលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង វិថីព្រះស៊ីសុវត្ថិ ។

ដោយអនុវត្តតាមប្រសាន៍ដឹកនាំ របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែតុលាឆ្នាំ ២០១៩ ចាប់ពីម៉ោង១២និង ០០នាទីថ្ងៃត្រង់ ដល់ម៉ោង ០៩និង ០០នាទីយប់ ។ ជាលទ្ធផលឃាត់រថយន្ត ធុនធំបានចំនួន ២០​ គ្រឿង បានបញ្ជូនយកមករដ្ឋបាលខណ្ឌដូនពេញដើម្បីបញ្ជូនបន្ដទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វេីការអប់រំណែនាំតាមនិតិវិធីច្បាប់ ៕