មន្ត្រីឧតុនិយមម្នាក់ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹកដោយមិនដឹងមូលហេតុ ?

ភ្នំពេញ ស្ត្រីអនាម័យដែលបម្រើការងារក្នុងក្រសួងឧតុនិយមបានប្រទះឃើញមន្ត្រីឧតុនិយមម្នាក់បានចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃទី០៥ខែតុលាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ សពជនរងគ្រោះមានឈ្មោះសៅ វណ្ណនី អាយុ ៥៣ ឆ្នាំមុខរបរជាមន្ត្រីនៅក្រសួងឧតុនិយមស្នាក់នៅកន្លែងកើតហេតុ ។

បើតាមសម្ដីស្ត្រីជាអនាម័យដែលបម្រើការនៅក្នុងក្រសួងឧតុនិយមបានប្រាប់ ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបោសសំអាតនៅក្នុងបរិវេណក្រសួងរួចក៏បានចូលទៅដុសលាង នៅក្នុងបន្ទប់ទឹកដែលជាកន្លែងកើតហេតុ ស្រាប់ពេលដែលបើកទ្វារក៏ប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ រួចមកគាត់ក៏បានមកប្រាប់អ្នកបម្រើការងារនៅក្នុងក្រសួងពេលឃើញហេតុការណ៍នេះអ្នកបម្រើការនៅក្នុងក្រសួងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅធ្វើកំណត់ហេតុ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងសហការជាមួយសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យការិយាល័យរាជធានីភ្នំពេញ មកពិនិត្យសាកសពរបស់ជនរងគ្រោះ បេីតាមការធ្វើកោស្យវិច្ឆ័យរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែនមិនពឆកពន្ធករណីឃាតកម្មអ្វីទេ ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕