ចូលទៅកោសជប់ម៉ាស្សាហើយ ចេញមកវិញលួចស្លាកហីហោកោសជប់ម្ចាស់ផ្ទះឃាត់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម ៣នាក់ត្រូវបានម្ចាស់ផ្ទះ ម៉ាស្សារ កោសជប់៧៧៧៧ ធ្វើការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់៣ បន្ទាប់ពីរពួកគេពីនាក់ចូលទៅកោសជប់រួចឆ្លៀត ឱកាសលួចស្លាក ហីយោ ឲ្យបក្ខពួកម្នាក់ទៀតដាក់តាមរឺម៉នមួយគ្រឿងយកទៅបាត់ បង្កឲ្យមានការភ្ញា់ផ្អើលកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ខែតុលាឆ្នាំ២០១៩ ស្ថិតនៅផ្ទះម៉ាស្សារ កោសជប់(យីហោ ៧៧៧៧) លេខH15 ផ្លូវ256 ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ជនសង្ស័យដែរត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនមានឈ្មោះ ម៉ៅ ភេទប្រុស មុខរបរដឹកផ្លែរឈើនៅផ្សារដើម គ។ចំណែកបក្ខពួកពីនាក់ទៀតម្នាក់ឈ្មោះទូច និងម្នាក់ទៀតមិនស្គាស់អត្សញ្ញាណនោះទេបានគេចខ្លួនបាត់។

តាមសម្តីនារីជាអ្នកម៉ាស្សារកោសជប់ នៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ឃើញជនសង្ស័យខាងលើចំនួនពីរនាក់បាននាំគ្នាចូលមករកឲ្យរូបគាត់កោសជប់ រួចរូបគាត់បានប្រាប់ថាតម្លៃកោសជប់ក្នុងមួយនាក់តម្លៃ១៥០០០រៀល ខណះនោះជនសង្ស័យម្នាក់បានយល់ព្រមរួចបានឡើងទៅឡៅតឿ ជាកន្លែងកោសជប់ ចំណែកម្នាក់ទៀតបានអង្គុយចាំនៅខាងក្នុងខាងក្រោម លុះពេលរូបគាត់កោសជប់ ឲ្យជនសង្ស័យរួច ស្រាប់តែក្រឡេកមើលក្រោមឃើញជនសង្ស័យដែលអង្គុយចាំនៅខាងក្រោមដើរចេញមកក្រៅហើយបានលើកស្លាកយី ហោ យកដាក់លើរឺម៉កម៉ូតូមួយគ្រឿងដែលមានបក្ខម្នាក់ទៀតរងចាំនៅខាងក្រៅយកទៅបាត់រួចនាំគ្នាគេចខ្លួនបាត់ស្រមោល។ភ្លាមនោះរួបគាត់ធ្វើការឃាត់ខ្លួនជនសង្ស័យដែលចូលមកកោសជប់ម្នាក់ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

បច្ចុប្បន្នសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣នាំខ្លួនមកសួនាំបន្ត៕