សាហាវម្លេះ! បាញ់សម្លាប់ជនជាតិចិនម្នាក់ កណ្ដាល ក្រុងព្រះសីហនុ

ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមប្រាប់ឲ្យដឹងថា ជនជាតិចិន៣នាក់ បានអូសជនជាតិចិនម្នាក់ចេញពីរថយន្ត ហើយបាញ់សម្លាប់ភ្លាមៗ នៅវេលាម៉ោងជាង៨ និង ០០ព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នេះ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ច ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចខេត្តព្រះសីហនុ បានអន្តរាគមន៍ឃាត់ខ្លួនបានជនល្មើសដែលជាជនជាតិចិន២នាក់ ក្នុងចំណោម៣នាក់ ដោយក្នុងមានបុរសម្នាក់ និងនារីម្នាក់។

សូមបញ្ជាក់ថា កន្លងទៅនេះករណីឃាតកម្មលើជនជាតិចិនបានកើត ឡើងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ខណៈដែលសមត្ថកិច្ចក៏បានបង្កើនការរឹតបន្តឹងសន្តិសុខកាន់តែខ្លាំងក្លាផងដែរ ។ យ៉ាងណា ក៏ដោយសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតអំពីករណីនេះនៅឡើយទេ ៕