ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ រួមគ្រឿងញៀន៣កូនថង់ធំ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំផ្ទាល់ដោយលោកវរៈសេនីឯក ហ៊ួរ ម៉េង វ៉ាង ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ រួមគ្រឿងញៀន៣កូនថង់ធំ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ អៀង ពន្លឺ ភេទប្រុសអាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មានស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី២-ឈ្មោះ ឡេង លីហ៊ាង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខមុខបរគ្មាន ស្នាក់នៅភូមិសារិកកាកែវ ឃុំសារិការកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

ដកហូតក្រតាមសថ្លា០៣កូនថង់ធំ ជញ្ជីងថ្លឹង០១ គ្រាប់កាំភ្លើងខ្លី ០៨គ្រាប់ និងកូនថង់ប្លាស្ទីកមួយចំនួន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕