ព្រឹកថ្ងៃទី១០! ពិធីផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យនឹងធ្វើឡើង

ភ្នំពេញ៖  ពិធីផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យ  ដោយដាក់ លោក អ៊ុ រាត្រី  អភិបាលរងខេត្តជំនួសលោក សួន បវរនោះនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩ ខាង មុខនេះ  ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស  ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

នេះបើតាមលិខិតរបស់អគ្គនាយករដ្ឋបាលនៃក្រសួងមហា ផ្ទៃលោក ប្រាក់  សំអឿន ផ្ញើទៅកាន់រដ្ឋបាលខេត្តបន្ទាយ មានជ័យ  ។

សូមបញ្ជាក់ថាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០១៩នេះបានចេញព្រះរាជក្រឹត្យតែងតាំងលោក  អ៊ុរាត្រី  ជាអភិបាលខេត្តបន្ទាយមានជ័យ  ជំនួសលោក សួន បវរ  ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួង មហាផ្ទៃ ។

ការចេញព្រះរាជក្រឹត្យនេះបានធ្វើឡើងបន្ទាប់ពីមានការទូលថ្វាយដោយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាដើម្បីស្នើផ្ទេរភារកិច្ចលោកសួនបវរឱ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃហើយតែងតាំងអភិបាលរងខេត្តម្នាក់គឺលោកអ៊ុរាត្រីជាអភិបាលខេត្តជំនួសវិញ។

ជាការកត់សម្គាល់ការផ្លាស់ប្ដូរ ភារកិច្ចអភិបាលខេត្តបន្ទាយ មានជ័យខាងលើនេះបានកើតមានឡើងក្រោយពីលោកសួនបវរ ត្រូវបានស្ដ្រីម្នាក់អះអាងថា  ជាស្រីកំណាន់បានប្ដឹងផ្ដល់ពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា ៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងមហាផ្ទៃ៖