រថយន្តនិងម៉ូតូបុកគ្នាត្រង់ចំណុចស្តុបបែកជាបួនបណ្ដាលឲ្យប្តីប្រពន្ធពីរនាក់រងរបួស

ភ្នំពេញ ៖ រថយន្តតូយូតព្រូសមួយគ្រឿងបុកគ្នាជាមួយម៉ូតូហុងដាស្គុបត្រង់ចំណុចស្តុបបែកជាបួនបណ្តាលឲ្យប្ដីប្រពន្ធពីនាក់រងរបួសស្រាល កាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្ដីប្រពន្ធពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1FX-1417ធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្សទិសដៅពីជើងទៅត្បួងខណះមកដល់ពាក់កណ្ដាលស្គុបចំណុចកើតហេតុខាងលើក៍មានរថយន្តតូយូតាព្រូសមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2X-9442បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចក៍បានបុកគ្នាពេញទំហឹងបណ្តាលប្តីប្រពន្ធពីរនាក់ដួលបោកនិងថ្នល់រងបួសរលាត់ដៃជើងតិចតួចស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងធ្វើកាសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕