រថយន្ត​ឡិច​ស៊ី​៤៧០ បើក​បុក​ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ បណ្តាលឲ្យ​ស្លាប់​

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ដែល​ជា​មនុស្ស​វិកល​ចរិក​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ហើយ​ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​៤៧០ បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ភូមិ​សាមគ្គី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ហើយ​រថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល​។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ជា​មនុស្ស វិកល​ចរិក បាន​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​ដើរមក​ដល់​ចំណុច​ពាក់កណ្តាល​ផ្លូវ ត្រូវ​បាន​រថយន្ត​ឡិច​ស៊ី​ស ៤៧០ មិន​ចាំ​ស្លាក​លេខ បើក​ក្នង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ពេញទំហឹង បណ្តាលឲ្យ​ស្ត្រី​ម្នាក់ ដែល​ជា​មនុស្ស​វិកល​ចរិក​នោះ​ស្លាប់​ភ្លាម ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​ឈឹង​តែម្តង​។​
​    ​
ក្រោយពេល​កើតហេតុ សព​ស្ត្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​តម្កល់ទុក​នៅ​វត្ត​សា​រ៉ាវតី ដើម្បី​រង់ចាំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
Untitled-1