បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រួងផ្លូវ ត្រូវ​រថយន្ត​មក​ពី​ក្រោយ​កិន​បណ្តាលឲ្យ​របួស​

ភ្នំពេញ​៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​វីវ៉ា ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រួងផ្លូវ បណ្តាលឲ្យ​ដួល​ទៅ​នឹង​ថ្នល់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង មក​ពី​ក្រោយ​កិន​ម៉ូតូ​បណ្តាលឲ្យ​រង​ការខូច​ខាត​ស្ទើ​ទាំងស្រុង នៅ​ចំណុច​ខាងលិច​ស្តុប​នាគ​វ័ន តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទទួល​គោក កាល​ពី​វេល​ម៉ោង​២​និង​៣០​នាទី​ឈានចូល ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៤ ហើយ​រថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល​។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ បុរស​ម្នាក់ ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1G-8865 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ទំនង​ជា​ស្រវឹងស្រា ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​រ៉េ​ចង្កូត​ទៅបុក រនាំងដែក​ពុះ​ចែក​ទ្រួងផ្លូវ រង​ការខូចខាត​បន្តិច​បន្ទួ​ច ហើយ​ដូល​ទៅ​នឹង​ថ្នល់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មក​ពី​ក្រោយ កិន​ម៉ូតូ​បណ្តាលឲ្យ​រង​ការខូច​ខាត​ស្ទើ​ទាំងស្រុង ហើយ​រថយន្ត​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​។​
​    ​
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​មក​ដល់​ចំណុចកើតហេតុ ពិនិត្យ​ជាក់ស្តែង​ដោយ​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​មិន​មាន​រង​ការខូច​ខាត ទើប​សមត្ថកិច្ច​ប្រគល់ឲ្យ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ផ្ទះ​វិញ​៕
Untitled-2 Untitled-3 Untitled-4