រន្ធត់ណាស់! រថយន្ដដឹកទំនិញបុកម៉ូតូបណ្ដាលឲ្យស្លាប់បុរសម្នាក់ភ្លាមៗ នៅខណ្ឌដង្កោ

ភ្នំពេញ៖ រថយន្ដដឹកទំនិញមួយគ្រឿងបើកបរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូបុរសម្នាក់អូសជាង១០០ម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាមភ្លាមៗ នៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៩ និង ០០ នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រចំនុចមុខក្លោងទ្វាវត្តហាភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ពិសិដ្ឋ សាមី ភេទប្រុ ស អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តវែង ស្នាក់នៅបន្ទប់ជួល នៅម្តុំរោងចក្រកាណាឌីយ៉ាខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះបានត្រលប់មកលេងកូននៅឯស្រុកកំណើតរបស់ប្រពន្ធគាត់នៅស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY 6204 លុះដល់ចំនុចកើតហេតុជនរងគ្រោះបាន បត់ឆ្លងផ្លូវបម្រុងទៅផ្លូវទំនប់៧មករា ស្រាប់តែពេលនោះក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AY-4350 បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតបានជ្រុលចង្កូតទៅ បុកម៉ូតូពេញទំហឹង រួចអូសជាង១០០ម៉ែត្របណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបង្កខាងលើបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរ ណ៍ខណ្ឌដង្កោ ចុះទៅដល់កន្លែងកើត ហេតុ រួចទាក់ទងសមត្ថកិច្ចជំនាញចរាច រណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាម ផ្លូវច្បាប់នៅពេលក្រោយ ។ ចំណែក សពសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕