ស្ពានបាឡេឬស្សីកែវ នឹងត្រូវដាក់ឲ្យដំណើរការឡើងវិញនៅព្រឹកនេះ

ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧:០០ព្រឹកតទៅ ស្ពានបេឡេឫស្សីកែវ នឹងត្រូវដាក់ឲ្យដំណើរការឡើងវិញ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងរបស់វិស្វករ និងបងប្អូនកម្មករការដ្ឋានទាំងថ្ងៃ ទាំងយប់ ក្នុងការជួសជុលស្ពានបេឡេនេះ ។

មន្ទីរសាធារណការនិងដឹកជញ្ចូន បានសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានបេឡេប្រកបដោយសេចក្តីរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយសង្ឃឹមថា ស្ពានជ្រោយចង្វារដែលកកស្ទះប៉ុន្មានថ្ងៃមកនេះ នឹងកាត់បន្ថយការកកស្ទះចរាចរ វិលមកប្រក្រតីឡើងវិញ ។

គួរបញ្ជាក់ថា ស្ពានបេឡេឫស្សីកែវ ត្រូវបានផ្អាកឲ្យធ្វើចរាចរជាបណ្ដោះអាសន្ន បន្ទាប់ពីមានសាឡង់ដឹកប្រេងរបស់ក្រុមហ៊ុន សាវីមិច បើកប៉ះទង្គិច កាលពីម៉ោង៣រសៀលថ្ងៃទី១០កញ្ញា ឆ្នាំ២០១៩ កន្លងទៅ ៕