បុរសម្នាក់បេីកម៉ូតូអត់ពាក់មួក​ មិនប្រយ័ត្ន​បុករថយន្តពីក្រោយស្លាប់ភ្លាមៗ ខណៈរថយន្ដបើករត់បាត់

ភ្នំពេញ៖​ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនអត់ពាក់មួកសុវត្ថិភាព​ បានជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗខណៈដែលរថយន្តបត់ត្រឡប់ក្រោយ​ ហេតុការណ៍ដ៏រន្ធត់នេះ​បានកើតឡើ ងនៅវេលាម៉ោង៨ និង ៣០ នាទីយប់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ​ ។

សពជនរងគ្រោះមានឈ្មោះ​ ម៉ាត់​ សម្រូត​ ភេទប្រុសអាយុ​៣៦ឆ្នាំជាជនជាតិខ្មែរឥស្លាម​ មុខរបរ លក់សាច់គោ រស់នៅភូមិដេីមគរ​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-0300​ ជិះម្នាក់ឯង​ដោយមិនបានពាក់មួកសុវត្តិភាព តាមបណ្ដោយផ្លូវបេតុង រួចបត់ឆ្វេងតាម សំដៅកុងសុីកាប់គោ​គោលបំណងទិញគោទុកកាប់លក់នៅពេលព្រឹក​ លុះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុករថយន្តមួយគ្រឿងមិនម៉ាក​ ខណៈដែលរថយន្តនោះបត់ត្រឡប់ក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម​ភ្លាមៗនៅន្លែងកេីតហេតុ​ ចំណែករថយន្តបានបើកគេចពីកន្លែងបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូល ដ្ឋានក៏មកដល់ទីតាំងកន្លែងកើតហេតុបានឲ្យសួរនាំតែដោយសារជនរងគ្រោះដែលស្លាប់ជនជាតិខ្មែរឥស្លាមទើបគាត់មិនបានដាក់ពាក្យបណ្ដឹងអ្វីទេ សុំតែយកសពប្ដីទៅផ្ទះធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិខ្មែរឥស្លាម ៕