ប្លន់ម៉ូតូបានហេីយរត់មិនរួចពីនគរបាលខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ​៖​ ជនសង្ស័យចំនួនបីនាក់បានធ្វេីសកម្មភាពវាយប្លន់យកម៉ូតូពីគូរស្នេហ៍មួយគូរបានសម្រេចកាលពីវេលាម៉ោង​ ១និង៥៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទីថ្ងៃទី​១១​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចំណុច​​ ផ្លូវ​បេតុង​ ភូមិ​ចំការ​ឪឡឹក​២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ​ ហេីយព្យាយាមគេចខ្លួនរហូតមកដល់មកដល់ថ្ងៃទី១៤ខែកញ្ញា​ទេីបកម្លាំងនគរបាលធ្វេីការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទា​ប់។

ជនសង្ស័យ​ទី១មានឈ្មោះ​ ជឹង​សឹង​ភេទ​ប្រុស​អាយុ​ ៣២​​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក​១ សង្កាត់​កាកាប​១​ខណ្ឌពោធិ៍​សែនជ័យ​។ (គេចខ្លួន​)ទី២មានឈ្មោះ​ សេង​ វង្ស​ ភេទ​ប្រុស​អាយុ​២៨ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក​២ សង្កាត់​កាកាប​២​ ខណ្ឌពោធិ៍​សែនជ័យ​។ ទី​៣​ មានឈ្មោះ​ យ៉ុង​ឆេង​ ភេទ​ប្រុស​២៧ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក​១ សង្កាត់​កាកាប​១​ខណ្ឌពោធិ៍​សែនជ័យ​។
ទី​៤ឈ្មោះ​ ផ​ សុ​វណ្ណ​ ភេទ​ប្រុស​អាយុ​ ២៣ឆ្នាំ​ មុខរបរមិនពិត​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក​១ សង្កាត់​កាកាប​១​ ខណ្ឌពោធិ៍​សែនជ័យ​។ ទី​៥​ ឈ្មោះ​ ធូ​ រដ្ឋា​ ភេទ​ប្រុស​អាយុ​២៣ឆ្នាំ​ មុខរបរ​សន្តិសុខ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក​១ សង្កាត់​កាកាប​១​ខណ្ឌពោធិ៍​សែនជ័យ​។

ជនរងគ្រោះ​មានឈ្មោះ​ យ៉ង់​ វិច្ឆិកា​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ចំការ​ឪឡឹក២​ សង្កាត់​កាកាប​១​ខណ្ឌពោធិ៍​សែនជ័យ​។ ម៉ូតូ​ដែលជនសង្ស័យប្លន់យក​ម៉ាក​ HUN JEA SEALING ស៊េរី​២០១៨​ ផលិត​នៅ​ប្រទេស​ចិន​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​1K-6730. ។

តាមសម្តីជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១និង៣៥នាទីរំលងអាធ្រាត្រខ្លួន និងមិត្តស្រីពេលត្រឡប់មកពីដើរលេងវិញដល់ជិតបន្ទប់ជួល មិនទាន់ងងុយក៏ជជែកគ្នាលេងនៅលើផ្លូវបេតុង ក្បែរសាលាប្រាយថាម ស្ថិតក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានប្រហែល២០នាទី ពេលពួកខ្លួនកំពុងជជែកគ្នានោះ ស្រាប់មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន០៣នាក់ ស្លៀកពាក់ស៊ីវិល មានម្នាក់កាន់ដំបងឈើជ្រុងមួយកំណាត់ សំដៅមកពួកខ្លួន ហើយធ្វើសកម្មភាពប្លន់យកម៉ូតូរបស់ខ្លួន និងជិះគេចបាត់តែម្តង។ លុះព្រឹកថ្ងៃដដែលជនរងគ្រោះក៍បានមករាយការណ៍និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលកាកាបទី២ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យបានម្នាក់ក៍នាំមកប៉ុស្ដីដើម្បីសាកសួរ រួចឈានដល់ឃាត់ខ្លួនបក្សពួកជនសង្ស័យបាន០៣នាក់ផ្សេងទៀតជាបន្តបន្ទាប់ នៅទីតាំងផ្សេងគ្នាក្នុងសង្កាត់កាកាបទី១។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារៈ​ដូចជាម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស្កូបពីតូច​ (MINI)ពណ៌​ផ្កាឈូក​ គ្មាន​ស្លាក​លេខ​។ក្រាមសថ្លា​ចំនួន​២កញ្ចប់​ថង់តូច​និងឧបករណ៍​ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួន​។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះ អាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនិតិវិធីច្បាប់៕