យុវជនម្នាក់ចាក់សាំងដុតខ្លួនឯងស្លាប់នៅមន្ទីរពេទ្យពេទ្យ

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅមន្ទីរពេទ្យក្រោយពីរូបគេបានយកសាំងចាក់ដុតសម្លាប់ខ្លួនតែមិនបានសម្រេចត្រូវសមត្ថកិច្ចជួយទាន់ករណីខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១នាទីរសៀលថ្ងៃទី ១១ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅម្ដុំស្ពានហង្សសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ សពជនរងគ្រោះមានឈ្មោះ ភឿក ទូច អាយុ ១៩ មានស្រុកកំណើតនៅភូមិ កុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុឃើញយុវជនខាងលើបានជិះម៉ូតូម៉ាកធូដេពណ៌ត្រួយចែកពាក់ស្លាកលេខភ្នំពេញ 1HB-7 712 បានឈប់នៅម្ដុំស្ពានហុងហើយក៏យកសាំងចូលទៅក្នុងព្រៃកក់មួយដែលនៅក្បែរនោះចាក់លើខ្លួនរួចក៏ដុតឆេះយ៉ាងសន្ធោសន្ធៅ ពេលនោះប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានករណីដុតខ្លួនឯងនៅពេលដែលសមត្ថកិច្ចទៅដល់ឃើញជនរងគ្រោះលោតចូលទឹកទន្លេ ភ្លាមនោះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចុះទៅជួយស្រង់ជនរងគ្រោះឡើងមកលើគោកនិងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានទូរស័ព្ទម៉ាកPOOP មួយគ្រឿង ហើយសមត្ថកិច្ចបានស្រាវជ្រាវទាក់ទងទៅក្រុមគ្រួសារពេលដែលក្រុមគ្រួសារមកដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយនៅវេលាម៉ោង១២ឈានចូលថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៩ សមត្ថកិច្ចក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕