សូមទស្សនារូបភាពកីឡាការិនី ស៊ន សៀវម៉ី វិលត្រឡប់ មកដល់ភាតុភូមិកម្ពុជា

ភ្នំពេញ៖ នៅវេលាម៉ោង ២២៖៤៥នាទីយប់ថ្ងៃអាទិត្យនេះ គណៈប្រតិភូកីឡាកម្ពុជា និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានដណ្ដើមមេដាយ មាសពី Asian Games លើកទី១៧ នៅកូរ៉េខាងត្បូង បានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាយើងវិញហើយ ពេលចុះមកដល់ជួយជាមួយនឹងអ្នកគាំទ្រដែលឈរ ចាំទទួលនោះ កីឡាការិនី ស៊ន សៀវម៉ី អ្នកគ្រប់គ្នាហៅថា វីរនារីកម្ពុជា នោះបានសំស្រក់ទឹកភ្នែក ឱបអ្នកគាំទ្រ និងមិនបាននិយាយអ្វីទាំងអស់ ។

ក្នុងឱកាសការមកដល់នេះ មានថ្នាក់ដឹកនាំក្រសួងចំនួន២ និង កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន លោក ហ៊ុន ម៉ានី ផងដែរ។ សូមជម្រាបថា កីឡាការិនី ស៊ន សៀវម៉ី និងប្រតិភូកីឡា បានបន្តដំណើរទៅ ជួបសំដែងការគួរសមជាមួយ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕

image image image image image image image