សាឡង់ជាប់២ថ្ងៃទាញចេញមិនរួច ប្រើយុទ្ធសាស្រ្តថ្មី មុជទឹកដើម្បីកាត់ផ្តាច់ពាក់កណ្តាលសាឡង់

ខេត្ដកណ្តាល៖ ២ថ្ងៃហើយនៅឡើយមិន ទានអាចទាញសាឡង់ចេញពីសសរ ស្ពានទេ នៅរសៀលថ្ងៃទី០៩ កញ្ញា ២០១៩នេះ គណៈកម្មការក៏បានឯកភាពគ្នា ប្រើកប្បាល់ជាច្រើនគ្រឿងធ្វើការអួសរំ កិលសាឡង់ដឹកខ្សាច់ដែលគាបជាប់ទម្ររសសរស្ពានព្រែកតាមាក់ចេញ។

ទោះជាធ្វើការព្យាយាមជាច្រើនលើក យ៉ាងណាក៏នៅតែមិនអាចទាញសាឡង់បូមខ្សាច់ ដែលជាប់គឿងនឹងសសរ ស្ពានព្រែកតាមាក់ បាននោះទេ ដូច្នោះជំនាញបានប្រើយុទ្ធសាស្ត្រនឹងមុជចុះទៅទម្លុះពោះសាឡង់ ផ្សារកាត់ បង្ហូរខ្សាច់ចេញវិញម្ដង ដើម្បីបន្ធូរភាពតានតឹង ព្រោះកម្លាំងទឹកហូរបុកខ្លាំង ថែមទាំងទម្ងន់សាឡង់រួមទាំងខ្សាច់ជិត១ពាន់តោន ។ ដោយសារយប់ងងឹតទៅហើយនោះ នៅវេលាម៉ោង៧យប់ គណៈកម្មការក៏បានសម្រេចអនុវត្តផែនការបន្ទាប់នៅព្រឹកថ្ងៃទី១០ កញ្ញា បន្តទៀត។

គួរបញ្ជាក់ដែរថា ឧបទ្ទវហេតុសាឡង់ដឹកខ្សាច់បុកទើរលើទម្ររសសរស្ពានព្រែកតាមាក់ នេះ បានកើតឡើងការពីអំឡុងម៉ោង២រសៀល ថ្ងៃទី០៨ កញ្ញា ២០១៩កន្លងទៅ ហើយមកដល់ពេលនេះនៅមិនទាន់ ធ្វើការអូសចេញនៅឡើយនោះទេ ហើយមកដល់ពេលនេះក៏មិនទា ន់អាចប៉ាន់ប្រមាណថា ប៉ះពាល់ឬមិនប៉ះពាល់ទៅដល់សសរស្ពាននោះដែរ៕