រថយន្តកុងតឺន័របេីកធ្លាក់ប្រឡាយទឹកស្អុយទាំងព្រឹក

ភ្នំពេញ៖ រថយន្តកុងតឺន័រដឹកទំនិញមួយគ្រឿងអ្នកបើកបរងងុយដេកងោកមួយភាំងរេចង្កូតធ្លាក់ផ្លូវក្រឡាប់ក្នុងប្រឡាយទឹកស្អុយតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រក្បែរផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក FUSO ពណ៌សគ្មានស្លាកលេខប្រភេទកុងតឺន័រសណ្តោងរុឺម៉កដឹក ទំនិញបើកទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងងុយដេកងោកមួយភាំងរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយក្រឡាប់ត្រាំក្នុងទឹកស្អុយតែមិនបង្កឲ្យអ្នកណារងរបួសឡើង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមិនប៉ះពាល់ដល់អ្នកដទៃទើបប្រគល់ឲ្យម្ចាស់ក្រុមហ៊ុនស្ទូចលើកយករថយន្តចេញដោយខ្លួនឯង៕