បុរសម្នាក់ចាក់គេអោយរងរបួសនឹកស្មានថា មិនអី្វត្រឡប់មកវិញត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ ទោស (ទំនាស់យកកូនកាំបិតចាក់បណ្តាលឲ្យរបួស) កាលឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩វេលា ម៉ោង១៧ម៉០០នាទី នៅចំណុច ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យ ដឹងថា ជនសង្ស័យមានឈ្មោះ ផៃ គីរីវង្ស ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានី ភ្នំពេញ មុខរបរ ជាងផ្សារដែក (មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ រុន ងន់ហេង ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ មុខរបរ ម៉ៅការសំណង់ (របួសកខាងឆ្វេង០១កន្លែង និង ច្រមុះ០១កន្លែង) ។

លោកនាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានបន្ដទៀតថា មុនពេលកើតហេតុជនសង្ស័យបានចេញមកពីផឹកស្រាថ្នាំ រួចក៏ត្រលប់មកផ្ទះវិញ ដោយឡែកជនរងគ្រោះកំពុងផឹកជាមួយមិត្ដភ័ក្រ ស្រាប់តែពេលនោះជនសង្ស័យបានបោកដែកចុះឡើងចុះឡើងជនរងគ្រោះក៏សួរនាំបន្ដិចបន្ដួច ជនសង្ស័យខឹងក៏យកកូនកាំបិតទៅចាក់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ភ្លាមៗនោះជនសង្ស័បានរ់គេចខ្លួនប៉ុន្ដែស្មានតែមិនមានរឿងអ្វីកត្រលប់មកវិញក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕