អាជ្ញាធរខណ្ឌច្បារអំពៅដុតទូហ្គេមកម្ទេចចោលចំនួន១១ទូ

ភ្នំពេញ ៖ ទូហ្គេមបាញ់ត្រីចំនួន១១ទូ ក្រោយពីគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បង្ក្រាបចាប់បានកន្លងមក នៅវេលាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ត្រូវបានសម្រេចដុតកម្ទេចចោល នៅដីវាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រោមវត្តមានអាជ្ញាធរខណ្ឌ សង្កាត់ សមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ ។

តាមអាជ្ញាធរបានឲ្យដឹងថា ទូហ្គេមទាំងនេះ កន្លងមកត្រូវបាន អាជ្ញាធរ សមត្ថកិច្ច បង្ក្រាបចាប់ដកហូតបាន រហូតមកដល់នេះ ក្រោយពីស្នើសុំគោលការណ៍ សម្រេចដុតកម្ទេចចោលតែម្តង ៕