លួចបានម្តងញ៉ាមទៅម្តងទៀតជាប់ខ្នោះទាំងនាក់តែម្តង

ភ្នំពេញ៖​ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលព្រៃវែងឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចដែកនៅឃ្លាំងដែកមួយកន្លែង​ ស្ថិតនៅផ្លូវបេតុងភូមិតាបស់​ សង្កាតព្រៃវែង​ ខណ្ឌដង្កោ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី២៩ខែមេសាឆ្នាំ២០១៩។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំង៤នាក់ខាងលើមានឈ្មោះទី៖ស៊ីនសុខហេងអាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិពាមសង្កាត់ព្រៃសខណ្ឌដង្កោ  ។   ទី២៖ឈ្មោះ​​ហេង​ចាន់ណាតអាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ជើងឯកខណ្ឌដង្កោ  ។  ទី៖ឈ្មោះតកសុវណ្ណអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបាកូសសង្កាត់ដង្កោ​ ។ ​ ​និងទី៤៖​ឈ្មោះ ផន​​បញ្ញាអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិខ្វាសង្កាត់ដង្កោខណ្ឌដង្កោ។

ប្រភពព័ត៌មានពីម្ចាស់ឃ្លាំងបានឲ្លបានឲ្យដឹងថា​ កើតហេតុរូបគាត់បានចាក់សោរឃ្លាំងហើយចេញទៅក្រៅស្របពេលឱកាសល្អជនសង្ស័យ៤នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ទៅចតទុកមុខឃ្លាំងហើយក៏នាំគ្នាធ្វើសកម្មភាពលួចគាស់ទ្វារជញ្ជូនដែកបំរុងនិងដឹកចេញពេលនោះប្អូនប្រុសម្ចាស់ឃ្លាំងបានឃើញក្រុមចោរទាំងនេះកំពុងតែលួចលីដែកចេញពីក្នុងឃ្លាំងក៏បានស្រែកឆោឡោផ្អើលអ្នកភូមិនាំគ្នាជួយដេញស្ទាក់ចាប់បានទាំង៤នាក់រួមនិងម៉ូតូមួយគ្រឿងដែលជាមធ្យោបាយរបស់ក្រុមសង្ស័យជិះធ្វើសកម្មភាពដើរលួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិរដ្ឋបាលសង្កាត់ព្រៃវែង។

ម្ចាស់ឃ្លាំងខាងលើបានបញ្ជាក់បន្ថែមទៀតថាកន្លងមកក្រុមជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងក្នុងឃ្លាំងរបស់គាត់ម្តងរួចមកហើយ​ ដោយពួកគេញ៉ាមទៅលួចម្តងទៀតត្រូវបានជាប់ខ្នោះទាំង៤នាក់តែម្តង។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួចមកជនរងគ្រោះឈ្មោះឆនដាវុទ្ធភេទប្រុសអាយុ៤៣ឆ្នាំដែលត្រូវជាម្ចាស់ឃ្លាំងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃវែង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានឃុំខ្លួនឃុំខ្លួនបណ្តោះ​អាសន្ននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕