រន្ធត់ណាស់! រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា គៀបបុរសម្នាក់ ស្លាប់មួយរំពេច នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា គៀបបុរសម្នាក់ ស្លាប់ក្នុងរថយន្ត យ៉ាងអាណោចអាធ័ម កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ ក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តកុងតឺនរ័មួយគ្រឿង(មិនស្គាល់ស្លាកលេខ) រថយន្តតូចកាមរីស្វិតមួយគ្រឿង ស្លាកលេខ ភ្នំពេញ2E-8070 ជាប្រភេទរថយន្តកែឆ្នៃផ្នែកខាងក្រោយ រត់ឈ្នួលដូចរ៉ឺម៉កកង់៣ និងរថយន្តធំប្រភេទរថយន្តដឹក ថ្មមួយគ្រឿងទៀតស្លាកលេខ ព្រះសីហនុ 3A-7352 បណ្តាលឲ្យរថយន្តតូច ខូចខាត ទាំងស្រុង ក្នុងនោះបុរសអ្នក បើកបររថយន្តតូច បានស្លាប់គៀបជាប់ក្នុងរថយន្ត សមត្ថកិច្ចនិងក្រុមសង្គ្រោះ ព្យាយាមជួយគាស់យកសាកសពចេញ៕