រថយន្ត កាមរី បើក​បុក​របង ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលឲ្យ​ក្រឡាប់​បាស់ជើង​ច្រងាង របួស​ធ្ងន់​ស្រាល​៥​នាក់​

កណ្តាល : ករណី​គ្រោះ​ចរាចរ​មួយ​បាន​កើតឡើង នៅលើ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល កាលពី​ម៉ោង ២:៣០​នាទី​រសៀល ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៤ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល​៥​នាក់ ដោយសារ​រថយន្ត កាមរី បើក​បុក​របង ផ្ទះ​ប្រជាពលរដ្ឋ ។​

​សមត្ថកិច្ច​បន្តរ​ថា មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក កាមរី ១​គ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-0969 បើកបរ​ដោយ​ឈ្មោះ យិន វុទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ កុសល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ  មាន​ទីលំនៅ​ភូមិ​តា​នន ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ​២ ស៊ុំ  ស្រីអូន ភេទ​ស្រី អាយុ​១៦ ឆ្នាំ  មាន​ទីលំនៅ​ភូមិ​ច្រក​ច្រកំ ឃុំ​កំពែង ស្រុក​គីរីវង់ ខេត្តតាកែវ ៣ មាស ម៉ា​រីយា ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាក​ប្រាំង ឃុំ​កំពង់​ក្រេង ស្រុក​ទឹកឈូ ខេត្ត​កំពត ៤ រី អូ​បា​ម៉ា ភេទ​ប្រុស អាយុ​២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាក់​ប្រាំង ជាមួយគ្នា និង​ទី​៥ ឈ្មោះ​លី ហ្គិ​ច​ហៀ​ង  ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​គយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​បើក​បុក​របង​ថ្ម ផ្ទះ​ប្រជាពលរដ្ឋ ឈ្មោះ អាំ វន្ថា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង  ស្រុក​មុខកំពូល​បណ្ដាល​អោយ​រង​ការខូចខាត​និង​របួសធ្ងន់​ស្រាល​៥​នាក់ ដោយ​អ្នករួមដំណើរ​៤​នាក់​រង​របួសស្រាល​និង​ម្នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​នេះ​អ្នកបើកបរ​មិន​បាន​គោរព​ច្បាប់​ចរាចរ ពោល​គឺ​បើកបរ​ក្នុង​ល្បឿន​លឿន ទើប​បង្ក​ឲ្យមាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង ៕

18074 d18071