នា​វា​ចម្បាំ​កងទ័ពជើងទឹក​ឥណ្ឌា​ ​២គ្រឿង​ ​ចូល​ចត​កំពង់ផែ​ក្រុង​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖​ ​មន្ត្រី​ព័ត៌មាន​សាធារណៈ​ ​របស់​កងទ័ពជើងទឹក​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​ ​កាលពី​ម៉ោង​ ​៩​ ​និង២០នាទី​ ​ព្រឹក​ថ្ងៃទី​ ​៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩នេះ​ ​នា​វា​ចម្បាំ​កងទ័ពជើងទឹក​ប្រទេស​ឥណ្ឌា​ចំនួន​ ​២គ្រឿង​ ​បាន​ចូល​ចត​កំពង់ផែ​ក្រុង​ព្រះសីហនុ​ ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ជា​មិត្តភាព​ ​នៅ​កម្ពុជា​ចំនួន៤ថ្ងៃ​ ​នៅ​កម្ពុជា​ ​ចាប់ពី​ថ្ងៃ​ទូ៥​ ​ដល់​ថ្ងៃទី៨​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​

​​កាលពី​ព្រឹកមិញ​នេះ​ ​នៅ​កំពង់ផែ​ ​ក្រុង​ព្រះសីហនុ​ ​ឃើញ​មាន​ប្រតិភូ​នា​វា​ចម្បាំ​កងទ័ពជើងទឹក​កម្ពុជា​ ​បាន​មក​ទទួលស្វាគមន៍​នាវា​កងទ័ពជើងទឹក​ប្រទេស​ឥណ្ឌា​ ​ដោយ​រាក់ទាក់​ ​ពី​មន្ត្រី​ជាន់​ខ្ពស់​កង​ទព័​ជើងទឹក​កម្ពុជា​មូលដ្ឋាន​សមុទ្រសមត្ថកិច្ច​ចម្រុះ​ ​ព្រមទាំង​អាជ្ញា​ធ​រសុី​វិល​ ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​ក៏​មាន​វត្តមាន​ជាច្រើន​កុះករ​ដែរ​។​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​របស់​កងទ័ពជើងទឹក​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​ ​នាវា​ទាំងពីរ​គ្រឿង​រួមមាន​៖​ ​នាវា​ឈ្មោះ​ ​INS​ ​KILTAN​ ​ជា​ប្រភេទ​នាវា​ប្រឆាំង​នាវាមុជទឹក​ ​មាន​បណ្តោយ​ប្រវែង​ ​110​ ​m​,​ទទឹង​ប្រវែង​ ​12,8​ ​m​,​ ​ជម្រៅ​ទឹក​ ​07​ ​m​ ​,​ ​ទម្ងន់​ផ្ទុក3150​ ​តោន​ ​និង​នាវា​ឈ្មោះ​ ​INS​ ​SAHYADRI​ ​ជា​ប្រភេទ​នាវាចម្បាំង​បំពាក់​មី​សុីល​ ​មាន​បណ្តោយ​ប្រវែង​ ​143​ ​m​,​ ​ទទឹង​ប្រវែង​ ​17m​,​ ​ជម្រៅ​ទឹក​ ​07​ ​m​,​ ​ទម្ងន់​ផ្ទុក​ ​ ​6200តោន​ ​និង​មាន​នាវិក​សរុប​ទាំងអស់​ចំនួន​ ​508នាក់​។​ ​នាវា​ខាងលើ​នេះ​ ​ ​ដឹកនាំ​ដោយ​លោក​ ​វរនាវីឯក​ ​Ashwin​ ​Arvind​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា​ ​ក្នុងរយៈពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​មេបញ្ជាការ​នាវា​ឥណ្ឌា​ ​នឹង​មាន​ជំនួប​លក្ខណៈ​មិត្តភាព​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ ​,​ជំនួប​ជាមួយ​មេ​បញ្ជា​កា​រកងទព័​ជើងទឹក​ ​និង​មានកម្ម​វិធី​កិច្ច​សហប្រតិបត្តិ​ការ​មួយចំនួន​ទៀត​ ​រវាង​កង​ទព័​ជើងទឹក​កម្ពុជា​និង​កងនាវិក​លើ​នាវា​ខាងលើ​នេះ​ផង​ដែរ​៕​