អ្នកដំណើរ​ប្រុស​-​ស្រី ៥​នាក់​បាន​ស្លាប់​ភ្លាមៗ និង​៩​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់ ដោយ​រថយន្ត​នី​សាន់ បុក​រថយន្ត​តួ​រី​ស​

​កំពត​៖ យ៉ាងហោច​ណាស់​អ្នកដំណើរ​ប្រុស​-​ស្រី ៥​នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ និង ៩​នាក់ ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ បង្កឡើង​ដោយ​រថយន្ត​នី​សាន់ បោល បុក​រថយន្ត​តួ​រី​សដឹក​អ្នកដំណើរ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​ព្រះសីហនុ​) ស្ថិតនៅ​មុខ​វត្ត​រលួស ឃុំ​បឹង ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត នា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៤​នេះ​។​

មន្ត្រី​នគរបាល​ចរាច​រណ៍​ជើងគោក បានឲ្យដឹងថា រថយន្ត​នី​សាន់​បាន​ធ្វើដំណើរ យ៉ាង​លឿន​ក្នុង​ទិស​បញ្ច្រាស​គ្នា ជាមួយ​រថយន្ត​តួ​រី​ស លុះដល់​ចំណុច​កើតហេតុ​គេ​មិនដឹងថា មាន​មូលហេតុ​អ្វី​នោះទេ បាន​ជ្រុល​ទៅ​បុក​រថយន្ត​តួ រី​ស ចំ​ពាក់កណ្តាល​លាន់ឮ​ដូច​រន្ទះ បណ្តាល​ឲ្យ​អ្នកដំណើរ ៥​នាក់​ស្លាប់ ក្នុងនោះ​មាន​ស្រី​ម្នាក់ និង​ចំណែកឯ​អ្នក ដំណើរ ៩​នាក់​ផ្សេង​ទៀត បាន​រងរបួស​ធ្ងន់​។​

បើ​តាម​មន្ត្រី​នគរបាល ក៏​បានឲ្យ​ដឹង​ផងដែរ​ថា ក្រោយ​ពី​បុក​រថយន្ត​តួ​រី​ស​ហើយ រថយន្ត​មួយ​គ្រឿង​នេះ បាន​ជ្រុល ទៅ​បុក​រថយន្ត ២​គ្រឿង​ផ្សេងទៀត បណ្តាល​ឲ្យ​ខូចខាត​ផងដែរ តែ​មិន​បង្ក​គ្រោះថ្នាក់​អាយុជីវិត​មនុស្ស​នៅក្នុង​រថ យន្ត​នោះទេ​។ អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ទាំងអស់ នៅក្នុង​រថយន្ត​តួ​រី​ស សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​អ​ត្ត សញ្ញាណ​នៅឡើយ​ទេ​។ ក្រោយ​បង្កហេតុ​អ្នកបើករថយន្ត​នី​សាន់ បាន​រត់គេចខ្លួន​បាត់​៕
LIM-A1 LIM-A2 LIM-A3 LIM-A4 LIM-A6 LIM-A7