សម្តេច​តេជោ ហ៊ុន សែន​អនុញ្ញាត​ឲ្យ ក្រុម​កីឡាករ កីឡាការិនី​ខ្មែរ​ត្រឡប់​ពី Asian Games ចូល​ជួប​នៅ​យប់​ថ្ងៃ​នេះ​

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ និង ក្រុម​កីឡាករ កីឡាការិនី​ខ្មែរ​ត្រឡប់​ពី Asian Games ចូល​ជួប​នៅ​យប់​ថ្ងៃ​នេះ គឺធ្វើឡើង​ភ្លាមៗ​ពេល​ពួកគេ​ត្រឡប់ មកដល់​ប្រទេស​កម្ពុជា ជាមួយ​ការនាំ​មេដាយមាស​ជា​លើកដំបូង ជូន​ជាតិ​មាតុភូមិ ក្រោយ​ការចូលរួម​រយៈពេល​ប្រមាណ ៦០​ឆ្នាំ​។​

​សូម​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​១៩៥៤ រហូត​ដល់​មក​បច្ចុប្បន្ន​នេះ កម្ពុជារ​ក​បាន​មេដាយ ចំនួន​៦​គ្រឿង ពី​ការប្រកួត Asian Game ក្នុងនោះ មេដាយប្រាក់​២​គ្រឿង សំរិទ្ធ​៣​គ្រឿង និង​មេដាយមាស ១​គ្រឿង ដែល​ធ្វើ​សម្រេច ដោយ​កីឡាការិនី ស៊ន សៀវ​ម៉ី នៅក្នុង​ឆ្នាំ​២០១៤​នេះ​។​
S-009 S-011