ខ្ទើយ​ពីរ​នាក់​ចាក់ សម្លាប់​គ្នា​ទៅវិញទៅមក ព្រោះ​ដៃគូ​របស់​ខ្លួន​មិន​ព្រម​បៀម​ប្រដាប់ភេទ​

​ភ្នំពេញ : ភេទ​ទី​៣ (​បុរស​ស្រឡាញ់​បុរស​) ២​នាក់ បាន​ណាត់​ជួប​គ្នា នៅក្នុង​ហាង​ខ្មែរ​ស្ទីម ស្ថិតនៅ​ផ្ទះ​លេខ​២៦ ផ្លូវ​៤១០ កែង​លេខ​១២៣ ភូមិ​១ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដើម្បី​ចង់​ក្រេប​ទឹកឃ្មុំ នៅក្នុង​បន្ទប់​សម្រាប់​រួម ដែល​ម្ចាស់​ហាង​លួច​ធ្វើ​ខុស ច្បាប់ សម្រាប់​ទុក​អោយ​ភ្ញៀវ នោះ បែរ​ជា​ពួកគេ​ទាំង​២​នាក់ កើត​ជម្លោះ រហូត​ចាក់ សម្លាប់​គ្នា​ទៅវិញទៅមក បណ្តាលអោយ​ស្លាប់ និង​របួស​រៀងៗ​ខ្លួន ។​ ហេតុការណ៍​ចាក់​សម្លាប់​គ្នា រវាង​គូស្នេហ៍​ភេទ​ទី​៣​ខាង លើ​នេះ បាន​ធ្វើអោយ​មាន ការភ្ញាក់ផ្អើល កាល​ពី​ទៀបភ្លឺ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៤ ដែល​ជនរងគ្រោះ​ម្នាក់ ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ រី​ឯ​ម្នាក់​ទៀត​ជា​ដៃគូ បាន​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​រុស្ស៊ី ។​

មន្ត្រី​នគរបាល​មូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះ ដែល​ស្លាប់​នោះ ឈ្មោះ សេក វិចិត្រ អាយុ ៣០​ឆ្នាំ ស្នាក់ នៅផ្ទះ​ជួល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មុខរបរ ជា​កម្មករ​រោងចក្រ ។ រី​ឯ​ម្នាក់​ទៀត ឈ្មោះ ឌុ​ច ណារិន អាយុ ២១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧១១ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ជា​សិស្ស​វិទ្យាល័យ ទួល​ទំពូង ។​

សមត្ថកិច្ច​បាន​អោយដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៤ ជនរងគ្រោះ សេក វិចិត្រ បាន​ចូល​ទៅក្នុង ហាង​ខ្មែរ​ស្ប៉ា រួច​បាន​ទូរស័ព្ទ ហៅ​ដៃគូ​របស់​ខ្លួន ឈ្មោះ ឌុ​ច ណារិន ចូល​ទៅ​ជាមួយ ។ ពាល​ដៃគូ​ទៅ​ដល់ ពួក គេ​ទាំង​២​នាក់ បាន​ចូល​ទៅក្នុង​បន្ទប់​ដ៏​តូច មួយ នៅ​ជាន់​ទី​២ ដែល​ម្ចាស់​ហាង​ធ្វើ​សម្រាប់ អោយ​ភ្ញៀវ​រួមភេទ ។ ពេលនោះ សេក វិចិត្រ បាន​អោយ​ដៃគូ​របស់​ខ្លួន បៀម​ប្រដាប់ភេទ ប៉ុន្តែ ឌុ​ច ណារិន មិន​ព្រម ព្រោះ​គ្មាន អារម្មណ៍ ស្រាប់តែ សេក ខឹង និង​គិត​ថា ដៃគូ​ចង់​បែកចិត្ត ក្រោយ​មាន​ទំនាក់ទំនង​គ្នា អស់​រយ​:​ពេល ប្រមាណ ៦​ខែ​មក​ហើយ​នោះ ។​

​ដោយសារ​កំហឹង​ទប់​មិនបាន បង្ខំ​អោយ សេក វិចិត្រ យក​កាំបិត​ចិត្ត​បន្លែ ចាក់​ទៅ លើ​ដៃគូ បណ្តាលអោយ​រង របួស​ជាច្រើន​កន្លែង រួច​ដៃគូ​របស់​ខ្លួន ចាប់​បាន​កាំបិត​ចាក់​មក​វិញ បណ្តាលអោយ​ត្រូវ​របួស ជាច្រើន​កន្លែង​រហូត ដល់​ស្លាប់ ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​ពេទ្យ​។​
​ដោយឡែក ឌុ​ច ណារិន ដែល​រងរបួស​ធ្ងន់​នោះ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​។​

សម្រាប់​ករណី​នេះ អ្វីដែល​ធ្វើអោយ​ចាប់អារម្មណ៍​ជាងនេះទៅទៀត គឺ​ម្ចាស់​ហាង​ខ្មែរ​ស្ប៉ា បាន​លួច​បន្ទប់​តូចៗ សម្រាប់ ទុក​អោយ​ភ្ញៀវ​រួមភេទ​ដែល​ខុសច្បាប់ ។ ដូច្នេះ​សមត្ដ​កិច្ច និង​អាជ្ញាធ​រ​ពាក់ព័ន្ឋ គួរ​មាន វិធានការ​ក្តៅ និង អាច​ចុះ​បិទ អាជីវកម្ម​នេះ​តែម្តង​ទៅ ៕
chanroth014-oct-23 chanroth014-oct-24 chanroth014-oct-26