ប្លន់យកលុយ និង ទូរសព្ទ័ បានសម្រេចគេចខ្លួន បាន២ម៉ោងម្ចាស់ស្រាវជ្រាវតាមប្រពន្ធ័GPS ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៥នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកកូនកាំបិតផ្ជុងកប្លន់យកលុយនិងទូរសព្ទ ពីយុវជនម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាបានសម្រេចរួចរត់មកសំងំដេកជាមួយសង្សាក្នុងផ្ទះសំណាក់ ហេង ហ៊ួរ បាន២ម៉ោងត្រូវបានម្ចាស់ម៉ូតូកង់បីធ្វើកាស្រាវជ្រាវតាមប្រពន្ធ័GPSរកឃើញជនសង្ស័យរួចរាយការណ៍ជូនសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៤នាក់រួចបន្តទៅចាប់ជនសង្ស័យបានម្នាក់ទៀតនៅក្នុងបូរីកីឡា កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ខែមេសាឆ្នាំ២០១៩ស្ថិតនៅចំណុចផ្ទះសំណាក់ ហេង ហ៊ួរ តាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ជនសង្ស័យទី១ឈ្មោះ អឹង ឡាយហុក ភេទប្រុស​ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់វាលវត់ ខណ្ឌ៧មករា។ ទី២ឈ្មោះម៉ៅ​ រស្មី​ ភេទប្រុស អាយុ១៧ឆ្នាំ​ ស្នាក់នៅក្នុងបូរីកីឡាជាន់ទី៣។ ទី៣ឈ្មោះជូន​ សុជាតិ​ ភេទប្រុសអាយុ២៧ឆ្នាំស្នាក់នៅបុរីគីឡា​ មុខរបររេីសអេតចាយ។ ទី៤ឈ្មោះកុង​ ចន្ធូ​ ភេទស្រីអាយុ១៦ឆ្នាំ​ ទី៥ឈ្មោះចៅ​ សុផល​ ភេទស្រីអាយុ១៧ឆ្នាំ។ ចំណែកជនរងគ្រោះមានមានឈ្មោះសែម លាងហេង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា និង នៅរៀន ស្នាក់នៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដោយមិនបានបញ្ជាក់ប្រាប់ស្លាកលេខបានដឹកភ្ញៀវយកទៅដាក់នៅម្តុំទឹកថ្លា រួចបានបើកត្រឡប់ក្រោយវិញបំណងទៅមុខវាំង លុះបើកមកដល់ចំណុចមុខហាង លក់មីហិរ តាមបណ្តោយម៉ៅសេងទុង ក្នុងសង្កាត់ផ្សារដេប៉ូ២ ស្រាប់តែជនសង្ស័យ២នាក់បានហៅម៉ូតូកង់បីគាត់ឲ្យដឹកជូនមកដល់ម្តុំបូរីកីឡាជិត និង អធិការដ្ឋានខណ្ឌ៧មករា ពេលមកដល់ចំណុចកើតហេតុខាងលើដោយឱកាសស្ងាត់ល្អ ជនសង្ស័យបានដកកូនកាំបិតខ្លីមួយដែលខ្លួនបានលាក់ទុកជាប់និង ខ្លួនយកផ្ជុងកគាត់ជាប់រួមគំរាមមិនស្រែកបើហ៊ានស្រែកគេ និង សម្លាប់ចោលរួមឲ្យប្រគល់ទ្រព្យសម្បត្តិឲ្យគេភ្លាម បើចង់រស់រួចប្លន់យកលុយចំនួន១០៥,០០០៛(ដប់មុឺនប្រាំងពាន់រៀល)និងទូរសព្ទ័ចំនួន២គ្រឿង១ម៉ាកអាយហ្វូនសេវេនផ្លិស១គ្រឿង ម៉ាក សាមសុងកាឡាក់សុីអេស អេច បានសម្រេចរួចរត់គេចខ្លួនមកសំងំដេកជាសង្សារនៅក្នុង ផ្ទះសំណាក់យីហោ ហេង ហ៊ួរ បន្ទប់២០២ ជាន់ទី២ តាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បាន២ម៉ោងជនរងគ្រោះនិងមិត្តភក្តិធ្វើការស្រាវជ្រាវដែរទូរសព្ទ័ត្រូវជនសង្ស័យប្លន់យកទៅនោះជាប់ប្រពន្ធ័PGSរកឃើញបានធ្វើការឃាត់ជនសង្ស័យដៃដល់បានម្នាក់រួចបានរាការណ៍ជូនសមត្ថកិច្ចចុះមកធ្វើឆេកឆេក្នុងផ្ទះសំណាក់បានឃាត់ប្រុសស្រី៣នាក់ទៀតរួចបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅក្នុងបូរីកីឡាសរុបទាំងអស់៥នាក់ ប្រុស៣ ស្រី២ ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកប្រគល់ជូនសមត្ថកិច្ចខណ្ឌ៧មករាយកសួនាំបន្តរួចបញ្ជូនទៅបន្តទៅតុលាការដើម្បីចាត់ទៅតាមផ្លូវច្បាប់៕