ខ្លាំងបាត់ពូរត់កង់បី! ស្រវឹងដេកតាមផ្លូវនគរបាលទៅសួរនាំរកឃេីញកាំភ្លេីងមួយដេីម

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ស្រវឹងស្រាជោគបើកម៉ូតូកង់បីមួយគ្រឿងទៅមុខលេងរួចឈប់ដេកបែកពពុះស្គុលនៅចំកណ្តាល ផ្លូវដោយស្មានតែត្រូវថ្នាំសណ្តំគេទេីបរាយការទៅនគរបាលចុះមកពិនិត្យរកឃេីញកាំភ្លើងខ្លីមួុយដើមជាប់ខ្លួនក៏ត្រូវឃាត់យកទៅសួរនាំកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោ យផ្លូវ១០០៧កែងនិងផ្លូវ១៩៦៦ ភូមិបាយ៉ាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះបានឲ្យដឹងថាមុនកើតហេតុគេបានប្រទះឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HB-5147ចតស្ងៀមនៅកណ្តាលផ្លូវនៅ ចំណុចកើតហេតុក្នុងទិសដៅពីត្បូងទៅជើងដោយមានកាសង្ស័យបាននាំគ្នាដើរទៅមើលស្រាប់តែម្ចាស់ម៉ូតូកង់បីដេកលក់បែកពពុះស្គុលសង្ស័យតែត្រូវថ្នាំគេរួចក៏នាំគ្នារុញកង់បីមកអៀបចិញ្ចើមផ្លូវហើយមានអ្នកខ្លះយកខ្ទឹមសមកជូនមាត់និងយកទឹកក្រូចឆ្នារឲ្យផឹកដើម្បើឲ្យស្វាវតែនៅតែមិនដឹងខ្លួនទៀតរួចបាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយមកសមត្ថកិច្ចបានចុះមកដល់បាននាំគ្នា ដាស់ម្ចាស់ម៉ូតូកង់បីបន្តតែមិនងើបដដែររួចបានឆែកឆេនៅក្នុងកាបូបស្ពាយចំហៀងក៏ប្រទះ ឃើញកាំភ្លើងខ្លីមួយដើងម៉ាកឡុកទៀតផង ។ បន្ទាប់មកសមត្ថកិច្ចបានឡើកបើកម៉ូតូកង់បីដឹកម្ចាស់យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីទុកស្វាវរួច និង សួរនាំបន្ត៕