ស្រ្តីមានពោះគ្រប់ខែម្នាក់ រៀបនិងសម្រាលហើយ បែរជាមច្ចុរាជផ្តាច់យកជីវិត​ទាំងម្តាយនិងកូនក្នុងផ្ទៃ ព្រោះតែសំពាធឈាមឡើងខ្ពស់

យោងតាមគណនីយ្យ Nav Kimly ដែលបានបង្ហោះសារដ៍ក្រៀមក្រំមួយថា ៖ សូមចូលរួមមរណៈទុក្ខដល់ក្រុមគ្រួសារ សាច់ញាតិទាំងអស់ ដែលបានបាត់បង់ ចែលឹម វួចណា ហៅចែពយ Nana Lim ទទួលមរណៈភាព នៅព្រឹកទៀបភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នេះ។

ស្ទើរតែទទួលយកមិនបាននូវដំណឹងដ៏សែនអាក្រក់មួយនេះ សូមអោយវិញ្ញាណក្ខន្ធចែទៅអោយបានដល់ឋានសុគតិភព កើតជាតិណាៗ សូមអោយសំណាងល្អ កើតទីធំ ទ្រនំខ្ពស់ កុំអោយអភ័ព្វដូចជាតិនេះទៀត។ បងប្អូនក្រុមគ្រួសារ និងសាច់ញាតិទាំងអស់ស្តាយស្រណោះចែ និងកូនក្នុងផ្ទៃណាស់។

ក្នុងនោះផងដែលមានមហាជនជាច្រើនចូលរួមខំ មិន និងសួរថា តើបងស្រីរូបនេះគាត់មានជំងឺអ្វីនោះ ក្នុងនោះគេក៌បានខំមិនតបវិញថា គាត់លើសឈាម ចំនែកមហាជនផ្សេងទៀតបានចូលរួមខំមិនដែលថា លឿនពេកហើយ…ប៉ុន្មានថ្ងៃមុនចែទើបមកយកខ្ញុំនៅកំពតសើចឡើងសប្បាយ..លូវបែរជាបែបនេះសូមអោយវិញ្ញណក្ខន្ឌចែបានទៅកាន់សុខគតិភពផង ៕