ឆែកឆេរ​ឃើញថ្នាំញៀន៣កញ្ចប់ ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​៣​ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​៣​ ឃាត់ខ្លួនយកទៅធ្វើការសាកសួរ​ បន្ទាប់​ពីឆែកឆេរ​រកឃើញនូវ​សារធាតុ​ញៀន​ចំនួន​៣កញ្ចប់តូច​ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅវេលាម៉ោង​៥និង​៣០នាទី​ ​ទាប់​ភ្លឺ​ ថ្ងៃទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅចំនុច​មុខ​ផ្ទះ​គ្មានលេខ​ ផ្លូវ​វ៉េងស្រេង​ ភូមិ​ដំណាក់​២​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ ។

លោក​ ឯម​ ភារី​ នាយ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣​ បានឲ្យដឹងថា ​ជនសង្ស័យដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ ពៅ​ ស្រ៊ុន​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​ ជាង​ដែក​ ស្នាក់នៅ​ផ្ទះជួល​ ភូមិ​ដំណាក់ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ ដកហូត​បាន​ ថ្នាំ​ប្រភេទក្រាម​ស​ថ្លា​ ចំនួន​៣កញ្ចប់តូច​ សង្ស័យ​ថាជា​សារធាតុ​ញៀន​ ។

លោកបានបន្ដទៀតថា មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​ខាង​លើ​នេះ​បាន​ គឺ​កម្លាំង​សមត្ថកិច្ចប៉ុ​ស្ត៍​នគរបាល​ស្ទឹងមានជ័យ​៣​ ព្រមទាំង​រូប​លោក​ផ្ទាល់​ បានដឹក​នាំ​កម្លាំង​ ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​បទល្មើស​ និង​ការពារ​សុវត្តិ​ភាព​ ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ ខណះ​មកដល់​ចំនុច​ខាងលើ​ ក៍ប្រទះ​ឃើញ​ បុរស​ជា​ជនសង្ស័យ​ខាង​លើ​ បានដើរ​ តាម​ផ្លូវ​ ដោយ​មាន​អាកាប់​កិរយា​គួរ​អោយ​សង្ស័យ​ កម្លាំង​សមត្ថកិច្ច​របស់​លោក​ បាន​ឃាត់ខ្លួន​និង​សុំ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ក៍ស្រាប់តែ​ប្រទះ​ឃើញ​ ថ្នាំ​ប្រភេទក្រាម​ ស​ថ្លា​ចំនួន​៣​កញ្ចប់តូច​នៅ​ ក្នុង​ ហោប៉ៅ​ ជនសង្ស័យ​ សង្ស័យ​ជា​សារធាតុ​ញៀន​ ទើប​នាំខ្លួនយក​ទៅ​ធ្វើការ​សាកសួរ​នៅប៉ុស្តិ​នគរបាល​ តែ​ម្តង​ ។

នៅចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​រូបនោះ​ បានសារភាពថា​ ថ្នាំ​ញៀន​ទាំង​នេះ​ គឺ​រូប​គេបាន​ទិញ​ ពី​បុរស​ម្នាក់​ ទាំង​អស់​ ក្នុង​តំលៃ​ ៥ម៉ឺនរៀល​ គោលបំណង​យកទៅ​ ប្រើប្រាស់​ជា​មួយ​និង​ មិត្ត​ភក្ត័​ ក៍ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែម្តង​ ។ ​​ក្រោយពេលកើតហេតុ​ បន្ទាប់ពី​សាកសួ​រ​រួចហើយ​ ជនសង្ស័យ​ព្រមទាំង​វត្ថុតាំង​ ត្រូវបានសមត្ថកិច្ច​កសាងសុំនុំរឿង​បញ្ជួនខ្លួនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ ដើម្បី​ចាត់ការបន្ត​តាម​និតិវិធី​ ៕