ឃាត់ខ្លួនបុរសហ៊ានលើកដៃកាប់សម្លាប់បងប្អូនបង្កើតដោយសារ តែងរឿងជំលោះដីធ្លី

(សៀមរាប)៖ អំពើឃាតកម្មមួយគួរអោយភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់រវាង បងប្អូនបង្កើត និង បងប្អូនបង្កើតដោយសារ តែងរឿងជម្លោះដីធ្លី ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានអោយដឹងថា ករណីឃាតកម្មរវាងបងប្អូនបង្កើត និង បងប្អូនបង្កើត បង្កដោយ ជនសង្ស័យឈ្មោះ វ៉ូ វន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិ,ឃុំ កើតហេតុខាងលើ បានយកកាំបិតផាំងតោកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងស្រី និងប្អូនស្រីបង្កើត របស់ខ្លួន បណ្ដាលអោយស្លាប់ទាំង០២នាក់ (ដោយមូលហេតុជំលោះដីធ្លី)។

ជនរងគ្រោះ ទី១/ ឈ្មោះ វ៉ូ ខឹម ភេទស្រី អាយុ៤៩ ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ ទីលំនៅភូមិ,ឃុំ,កើតហេតុខ (ស្លាប់)។ ២/ឈ្មោះ វ៉ូ ខុត ភេទស្រី អាយុ ៤២ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ ទីលំនៅភូមិ,ឃុំកើតហេត(ស្លាប់)។

អធិការស្រុក សូទ្រនិគម បានប្រាប់ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៩នេះ ថា បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំ និង កសាងសំនុំរឿងរួចរាល់និងបញ្ចូន ទៅស្នងការខេត្តសៀមរាបដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕