អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកអង្គប្រជុំប្រចាំខែមេសា និងលើកទិសដៅអនុវត្តខែបន្ត

រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១រោច ខែច្រេត ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង ០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកអង្គប្រជុំប្រចាំខែមេសា និងលើកទិសដៅអនុវត្តខែបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម ចុះដឹកនាំទទួលខុសត្រូវត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានផ្តល់អនុសាសន៍ដឹកនាំការងារចំនួន ៦ចំណុច គឺ

-ពង្រឹងលើការងារបង្កាបង្ក្រាបករណីលួច ឆក់ ប្លន់
-ពង្រឹងលើការងារកកស្ទះ តាមគោលដៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ
-អនុវត្តជាប្រចាំលើការងារល្បាតពួនស្ទាក់
-បន្តអនុវត្តលើការងារត្រួតពិនិត្យមួក កញ្ចក់ និងត្រួតពិនិត្យជាតិស្រវឹង
-ក្តាប់សភាពការណ៍នយោបាយ ( ពិសេសសកម្មជន CNRP S118 )
-ពង្រឹងលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១ និង ០០នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយភាពម៉ឺងម៉ាត់ និងទទួលខុសត្រូវ៕