រថយន្ដ ហ៊ីយ៉ាន់ដាយ បុក ម៉ូតូ យុវតីម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួសធ្ងន់

សៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ដ បុកម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិ៦ស្ថិតនៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សប្រភេទដឹកទំនិញ ពាក់ស្លាកលេខ សៀមរាប 3A-2212 បើកបរពីកើតទៅលិចបើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់ ។

ចំណែកអ្នកបើកបរម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1X-0417 មានឈ្មោះមុំ ស៊ីដា ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់) អ្នករួមដំណើរជាមួយឈ្មោះម៉ៅ សិលា ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅជាមួយគ្នា(របួសធ្ងន់) ក្នុងទិសដៅស្របគ្នាពីទិសខាងកើតទៅទិសខាងលិច ។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងធ្វើការវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងយកមករក្សានៅអធិការដ្ឋានដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕