ម្តាយនិងកូនប្រុសម្នាក់ស្លាប់ ចំណែកឪពុករបួសធ្ងន់ ករណីរថយន្តធុនធំដាច់ហ្វ្រាំងបុករះម៉ូតូនិងផ្ទះប្រជាពលរដ្ឋ

កោះកុង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨នឹង៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងបង្កដោយរថយន្ត ចុះចំណោត ដាច់ហ្វ្រាំងរេចង្កូតចូលបុករះម៉ូតូនិងផ្ទះប្រជា ពលរដ្ឋ ស្ថិតនៅផ្លូវចាក់បេតុង ស្ថិតនៅក្នុងភូមិចចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

សមត្ថកិច្ចបានឱ្យដឹងថាអ្នកបើកបររថយន្តបង្កពុំទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិខ្មែរ ត្រូវរងរបួសធ្ងន់ បើករថយន្ដ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1227 បើកបរចុះចំណោតពីទិសខាងជើងមកទិសខាងត្បូង ចំណែកអ្នករងគ្រោះ ត្រូវជាម្ចាស់ផ្ទះរងរបួសធ្ងន់ម្នាក់ និងស្លាប់២នាក់ (ម្ដាយ និងកូនប្រុស អាយុ២ឆ្នាំកន្លះ ។ អ្នករងរបួសធ្ងន់ត្រូវបញ្ជូនមកមន្ទីរពេទ្យបង្អែក ខេត្តកោះកុង

សមត្ថកិច្ចបានបន្តថាមូលហេតុ រថយន្តចុះចំណោតដាច់ហ្វ្រាំង បណ្ដាលឱ្យ រេចង្កូតបុករះម៉ូតូនិងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យមានគ្រោះថ្នាក់។ សម្ភារខូចខាត ម៉ូតូ៤គ្រឿង និងផ្ទះប្រជាពលរដ្ឋ ចំនួន៥ខ្នង ៕