រថយន្ត ព្រូស បុករបាំងថ្មពុះចែកទ្រូងផ្លូវ ម៉ៅសេទុង គងជាប់ទៅមុខលេងរួច

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរ និងបុរសទៀតបើករថយន្តព្រូសមួយគ្រឿងទំនងជាស្រវឹងស្រាបើក បោះពួយយ៉ាងលឿនបានជ្រុលបុកក្បាលថ្មពុះចែកទ្រូវផ្លូវបាក់ អស់១កង់រថយន្តហោះគងជាប់ពីរលើទ្រូវផ្លូវទៅមុខលេង រួច សំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០ នាទីយប់ថ្ងៃសៅរ៏ ទី២៤ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើញ បុរសម្នាក់រួមដំណើរនិង បុរសម្នាក់ ទៀតបើករថយន្ត ព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL- 4935ធ្វើដំណើរទិសដៅពីកើតទៅលិចទំនងជាស្រវឹងស្រា លុះមកដល់ចំណុចកើត ហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹងបណ្តាលបាក់អស់ចំនួន១កង់ រថយន្តបង្កហោះគងពីរលើទ្រូវផ្លូវកល់ជាប់ទៅមុខលេងរួចចំណែកអ្នកបើកបរនិងរួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕