រន្ធត់ណាស់! បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ រថយន្តកុងតឺន័របុកហើយកិនរត់គេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តកុងតឺន័របុកហើយកិនបន្ថែមបែកក្បាលស្លាប់មួយរំពេច កាលពីវេលាម៉ោង២ និង ៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៧១ កែងនិងផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ សិទ្ធ អាយុជាង២០ឆ្នាំ ស្នាក់នៅភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លួវ ស្របពេលនោះក៏មានបុរសម្នាក់ដែលជាជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១ដូចគ្នា តែក្នុងទិសដៅបញ្ច្រាស់ហើយ ក៏បានបុកជាមួយរថយន្តកុងតឺន័រខាងលើពេញទំហឹងបណ្ដាលឲ្យជន រងគ្រោះដួលចូលក្រោមកង់រថយន្តកិនបែក្បាលចេញខួរស្លាប់មួយ រំពេច ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំពោះរថយន្តបង្ក ភ្លាមៗបានបន្ថែមលឿនបើកគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឲ្យទៅសាច់ញាតិនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕