អាជ្ញាធរចុះបង្ក្រាបផលិតវេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់មួយកន្លែង និង ឃាត់ ម្ចាស់ទីតាំង

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខា ភិបាល អាជ្ញាធរមូលដ្ឋានបាន បង្រា្កបករណីផលិតវេចខ្ចប់គ្រឿង សំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ ១៤B ផ្លូវលំក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងប្រតិបតិ្ដការបង្ក្រាបកាលពីនៅវេលាម៉ោង ១៤ និង ២០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩មានការសម្រប សម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ក្រោយពីធ្វេីការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃេីញផលិតផល និងសារធាតុគីមីបំរេីឲ្យការផលិតគ្រឿងសំអាងចំនួនប្រមាណ១១ ប្រភេទ (សំភារៈសំបកវេចខ្ចប់ ម៉ាស៊ីនកាត់ និងអ៊ុតមាត់ថង់ ម៉ាស៊ីនកូឡេ) ពុំមានច្បាប់អនុញ្ញាតិចំនួនប្រមាណ ២.៧០០គីឡូក្រាម ។ចំពោះវត្ថុតាងទាំងអស់ខាងលើលោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេច ឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងបិទផ្លុំបេ នៅទីតាំងខាងលេី និងបានយកវត្ថុតាងមួយចំនួនទៅធ្វេីការពិសោធន៌រកសារធាតុហាម ឃាត់ និង បាននាំខ្លួនម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដេីម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕