សាហាវណាស់! ក្មេងស្រីអាយុ១៤ឆ្នាំត្រូវគេរំលោភរួចសម្លាប់

ខេត្តព្រះសីហនុ៖ ក្មេងស្រីម្នាក់បានបាត់ខ្លួនជាច្រេីនថ្ងៃមកហេីយស្រាប់តែប្រទះឃេីញសពនៅម្តុំកន្លែងកម្សាន្តទឹកធ្លាក់ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយជនមិនស្គាល់មុខរំលោភរួចសម្លាប់ចោល ។

សមត្ថកិច្ចឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ អ ស ណ អាយុ ១៤ឆ្នាំ ជាសិស្សសាលា រស់នៅភូមិព្រៃនប់១ ឃុំ-ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានបាត់ពីផ្ទះកាលពី រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែមកដល់រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ទើបគេបានប្រទះឃើញក្មេងស្រីរងគ្រោះរូបនោះស្លាប់បាត់ទៅហើយ ។ បច្ចុប្បន្ន សាកសពកុមារីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕