មហាជនសសើរម្ចាស់ណេតយីហោ U88Cafe បង្កប់ភ្នាល់បាល់ មិនហ៊ានផ្គើនបទបញ្ជារបស់អាជ្ញាធរសុខចិត្ដបិទទីតាំងចោល!

ភ្នំពេញ៖​ បន្ទាប់ពីពលរដ្ឋស្នើរឲ្យលោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បង្ក្រាបទីតាំង​ណេត​ បង្កប់ល្បែងសុីសង​ភ្នាល់​មួយកន្លែង​យីហោ​(​U88Cafe)​នៅខាងក្រោយប៉ុស្តិ៍នគរបាល​ច្បារ​អំពៅ​២​តាមបណ្ដោយផ្លូវ​៣៦១​ ខាងកើតផ្សារច្បារអំពៅ​ក្នុងសង្កា​ត់​ ច្បារអំពៅ​២​ខណ្ឌ​ច្បារអំពៅ​ កំពុងបើក​ដំណើរការ​ទទួល​ក្រុមអ្នកញៀនល្បែងបានយ៉ាងរលូននោះ ម្ចាស់ទីតាំងពិតជាក្លាហ៊ានមែនសុខចិត្ដបិទទីតាំងចោលតែម្ដង ។

មហាជនសង្ឃឹមថា ម្ចាស់ទីតាំងដែល ក្លាហ៊ានសម្រេចចិត្ដបិទទីតាំងអ៊ិនធឺណេតបង្កប់ល្បែងស៊ីសងចោលនោះនឹងមិនបើកសារជាថ្មីម្ដងទៀតនោះទេ កុំគ្រាន់តែបំភ័ណ្ឌភ្នែកអាជ្ញាធរមានសមត្ថកិច្ចឲ្យស្ងប់ចិត្ដសិន ។

មហាជនបានបន្ដទៀតថា ទទួលស្គាល់ហើយ បើកអ៊ីនធើណេត ស្របច្បាប់ អនុញាតិឲ្យបើកពីមន្ទីរការិយាល័យទេស ចរណ៍ខណ្ឌក្រុង ក៏ប៉ុន្តែក្រោយពីបើកដំណើរការនូវរបរសេវាកម្ម ប្រព័ន្ធអ៊ីនធើណេតម្ចាស់ទីតាំង អនុញាតិបើកបន្ថែមឲ្យលេង ល្បែងស៊ីសង និងផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែលបង្កឲ្យអសន្តិសុខ ចោរកម្មផ្សេងៗ ក្នុងមូលដ្ឋាន ។

ក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគត កូនចៅ យុវវ័យ ខាងលើពលរដ្ឋ ទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬវិធានការ ជាបំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ ៕