សូមប្រុងប្រយ័ត្ន! ស្ដ្រីម្នាក់បោកលុយពលរដ្ឋក្នុងរូបភាព ជ្រើសរើស ចូលក្របខ័ណ្ឌនគរបាលជាតិ ចុងក្រោយជប់ខ្នោះ

ភ្នំពេញ ៖ ស្ត្រីម្នាក់តាំងអួតខ្លួនជាមន្ត្រីរាជការ យកឈ្មោះថ្នាក់ដឹកនាំ មកប្រើល្បិចក្នុងរូបភាពជ្រើសរើស ចូលក្របខ័ណ្ឌនគរបាលជាតិ ហើយទាមទារ ឲ្យបង់លុយក្នុងម្នាក់ៗ២៥០០ដុល្លារទៅ៣៥០០ដុល្លារ យកទៅរត់ការចូលក្របខ័ណ្ឌប៉ូលិស តែផ្ទុយទៅវិញជាល្បិតបោក ប្រាស់ បានលុយដើរសុីចាយ ហុឺហារ តាំខ្លួនដូចជំទាវ អស្ចារ្យ ធាតុពិត មុខរបរមិនពិតប្រាកដ លេងល្បិចឆបោក រហូតជនរងគ្រោះមួយចំនួនដឹងខ្លួន ផ្អើលនាំគ្នារត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ត្រពាំងក្រសាំងរួចចំនួន៨នាក់ហើយ ធ្វើឲ្យស្ត្រីសង្ស័យភ័យ រត់គេចខ្លួនម្តង ស្មានតែស្ងាត់ ចំណាត់ការរបស់ប៉ូលិសយុត្តិធម៌ ហៅឲ្យស្ត្រីសង្ស័យចូលខ្លួនបំភ្លឺ នាល្ថាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅផ្នែកជំនាញអធិការ ដ្ឋានខណ្ឌពោធិសែនជ័យ អ្វីមិនអាចលាក់បាំងបានសារភាពនូវទង្វើររបស់ខ្លួន គ្មានលុយសង ប៉ូលិសឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ។

ស្ដ្រីជាជនសង្ស័យមានឈ្មោះ ឈាង ផល្លា ហៅពៅ អាយុ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ តាំងអួតខ្លួនជាមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ៧៧ ផ្លូវ១២៣ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ ជាច្រើននាក់ តែអ្វីទទួលបានឃើញមកដាក់ពាក្យបណ្តឹងប្តឹងចោទស្ត្រីខាងលើ មានចំនួន៨នាក់ ហើយក្នុងម្នាក់ៗ អស់លុយពី២៥០០ដុល្លារ ទៅ ៣៥០០ដុល្លារ ។

តាមជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ចូលទៅសមត្ថកិច្ចម្នាក់ៗ ប្តឹងចោទប្រកាន់ទៅលើ ស្ត្រីសង្ស័យឈ្មោះ ឈាង ផល្លា ហៅពៅ ពីបទ ឆបោកលុយ ក្នុងរូបភាពស្គាល់យកឈ្មោះថ្នាក់ដឹកនាំ មកជ្រើសរើសចូលបម្រើការងារក្របខ័ណ្ឌនគរបាលជាតិធាតុពិតសូម្បីតែខ្លួនឯងគ្មានការងារធ្វើផង រាប់ពាន់ មុឺនដុល្លា ដែលស្ត្រីសង្ស័យ ឆបោក ។

បច្ចុប្បន្នស្ត្រីសង្ស័យ ក្រោយចូលខ្លួនបំភ្លឺ នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ និងសារភាពនូវទង្វើររបស់ខ្លួន គ្មានលទ្ធភាពសងលុយទៅជនរងគ្រោះ សមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕